(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នាពេលថ្មីៗនេះ បានប្រកាសពីគម្រោងបង្កើនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឈ (R&D) ចំនួន២កន្លែងក្នុងប្រទេសចិន គឺនៅទីក្រុងសៀវហៃ និង Shenzhen ខណៈការចំណាយ គឺត្រូវបានគេដឹងថា ស្ថិតក្នុងទឹកប្រាក់ដ៏ច្រើន ពោលគឺ ប្រហែល ៧.៧ ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤តែឯង។ នេះបើតាមការេចេញផ្សាយដោយសារព័ត៌មាន Apple Insider។

ក្រុមហ៊ុនអាមេរិមួយនេះ បាននឹងកំពុងបន្ថែមនូវធនធានជាច្រើនទៅលើមន្ទីរពិសោធន៍ស្រាវជ្រាវនៅក្នុងទីក្រុងស៊ាងហៃ ដែលផ្តោតទៅលើការពង្រឹងទៅលើសមាសធាតុជាច្រើន និងការអភិវឌ្ឍបន្តទៅលើផលិតផលថ្មីៗរបស់ក្រុមហ៊ុន Apple។ ក្រុមហ៊ុននេះ នឹងសាងសាងមន្ទីពិសោធន៍របស់ខ្លួនមួយទៀតនៅក្នុងទីក្រុង Shenzhen ដែលនឹងផ្តោតលើការតេស្តទៅលើផលិតផលប្រណិតៗជាច្រើនដែលក្នុងនោះមាន iPhone, iPad និង Apple Vision Pro ជាដើម។

តាមការបញ្ជាក់ពី Isabel Ge Mahe ដែលជាតំណាង Apple Greater នៅប្រទេសចិន បាននិយាយថា រហូតមកទល់នឹងពេលនេះក្រុមហ៊ុនបានចំណាយប្រាក់ក្នុងការវិនិយោគអស់ជាង ១៣៩លានដុល្លារហើយ។ បន្ថែមពីនេះទៀតនោះ ចំនួននៃបុគ្គលិកនៃផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ក៏មានការកើនឡើងទ្វេរដងធៀបទៅនឹង ៥ឆ្នាំមុន។

គួរជម្រាបថា ក្រុមហ៊ុន Apple ប្រឈមមុខទៅនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ចេញពីអ្នកផ្គត់ផ្គង់ស្មាតហ្វូនក្នុងតំបន់ដូចជា Huawei ។ តែយ៉ាណា ការបង្កើនមជ្ឈមណ្ឌលស្រាវជ្រាវរបស់ Apple នៅពេលនេះ គឺជាសញ្ញាយ៉ាងច្បាស់ថា ក្រុមហ៊ុននេះ មិនងាយក្នុងការបោះបង់ងាយស្រួលនោះទេ ជាពិសេសនៅក្នុងទីផ្សារ ដែលមានសក្តានុពលយូរអង្វែងដូចប្រទេសចិន៕