(ភ្នំពេញ)៖ យុទ្ធនាការប្រមូលដបត្រឡប់មកវិញ ដែលមានការចូលរួមដោយអាជីវកម្ម ក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដិសណ្ឋារកិច្ច ក្នុងស្រុកនៅកម្ពុជា ក៏កំពុងបញ្ចប់ឆ្នាំដំបូងនៃយុទ្ធនាការថ្មីនេះដែរ។

ចាប់តាំងពីការសាកល្បងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣មក ឥឡូវនេះមានចំនួនពីរពាន់បារ និងភោជនីយដ្ឋាន ដែលបានបានចូលរួមក្នុងយុទ្ធនាការនេះ។ អាជីវកម្មទាំងនេះ បានប្រគល់សំបកដបផលិតផលរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាមកវិញ ដែលមានដូចជា Heineken®, Tiger, ABC, និង Anchor ដែលត្រូវបានប្រើប្រាស់ដោយអតិថិជន នៅក្នុងហាងរបស់ពួកគេ។

យុទ្ធនាការនេះមានគោលបំណង លើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយកាកសំណល់ នៅក្នុងវិស័យនេះផងដែរ។ បន្ទាប់ពីបានពង្រីកយុទ្ធនាការនេះ នៅជុំវិញទីក្រុងភ្នំពេញមកហើយ ជំហានបន្ទាប់ គឺនឹងពង្រីកទៅកាន់បារ និងភោជនីយដ្ឋានផ្សេងទៀត នៅក្នុងប្រទេសទាំងមូល។

ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យុទ្ធនាការ ប្រមូលដបត្រឡប់មកវិញ ត្រូវបានចែករំលែកជាលើកដំបូង នៅក្នុងវេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ EuroCham Cambodia កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣។ នៅចំពោះមុខតំណាងជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម អាជីវកម្ម អ្នកផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយ វេទិកានេះក៏បានធ្វើការទទួលស្គាល់ធុរកិច្ចកម្ពុជា ចំនួន ១៤ សម្រាប់តួនាទីក្នុងការទទួលបាន ជើងឯកយុទ្ធនាការប្រមូលដបត្រឡប់មកវិញ។

លោក Anne Guerineau អ្នកគ្រប់គ្រងទូទៅនៃក្រុមបដិសណ្ឋារកិច្ច Pancam ដែលជាអ្នកចូលរួមយុទ្ធនាការ ប្រមូលដបត្រឡប់មកវិញដំបូង បាននិយាយថា៖ «ភោជនីយដ្ឋាន Le Moon ដែលជាបារនៅលើដំបូលដំបូងគេ ដែលអាចឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ និងទន្លេមេគង្គចាប់តាំងពីឆ្នាំ ២០១០ មក។ យើងមានមោទនភាពក្នុងការផ្តល់ ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាត មិនត្រឹមតែបេតិកភណ្ឌរបស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនាគតដ៏បៃតង នៅទីនេះផងដែរ។ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គម យើងបានដាក់ឱ្យដំណើរការ នូវគំនិតផ្តួចផ្តើមដែលគិតគូរពីបរិស្ថាន ដែលជាជំហានដំបូងរួមមាន កម្មវិធីកែច្នៃឡើងវិញ ដើម្បីបង្វែរកាកសំណល់កញ្ចក់ចេញពីកន្លែងចាក់សំរាម ជីកំប៉ុសពីសំណល់អាហារ និងការកែច្នៃឡើងវិញនូវប្រេងឆា ដែលប្រើរួចទៅជាជីវឥន្ធនៈ ការវេចខ្ចប់ប្រើក្រដាសជំនួសផ្លាស្ទិច ដែលអាចប្រើតែម្តង។ ការគាំទ្រយុទ្ធនាការ ប្រមូលដបត្រឡប់មកវិញនេះ គឺជាចលនាមួយ ក្នុងការបញ្ចូលវិធីសាស្ត្រ ប្រើប្រាស់ឡើងវិញបន្ថែមទៀត នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង និងផ្តល់សិទ្ធិអំណាច ដល់បុគ្គលិកសេវាកម្មជួរមុខរបស់យើង ដើម្បីធ្វើសកម្មភាពដើម្បីបរិស្ថានរបស់កម្ពុជា។

លោក លី កងវង ម្ចាស់ក្រុមហ៊ុន Temple Group ក៏ជាអ្នកចូលរួមយុទ្ធនាការនេះ តាំងពីដំបូងបានមានប្រសាសន៍ថា៖ «ម៉ាក Temple កើតចេញពីចំណង់ចំណូលចិត្តរបស់យើង ក្នុងភាពជាសហគ្រិនខ្មែរ និងសេចក្តីស្រឡាញ់ដែលយើងមាន ចំពោះសហគមន៍របស់យើង ការបង្កើតអាជីវកម្មសេវាកម្មម្ហូបអាហារ និងការផ្តល់ជូនការកម្សាន្ត ដើម្បីបង្កើតការជួបជុំ ដែលបង្ហាញពីបដិសណ្ឋារកិច្ច និងវប្បធម៌ខ្មែរដល់ភ្ញៀវអន្តរជាតិ។ ដើម្បីធ្វើដូច្នេះបានយូរអង្វែង យើងជឿជាក់លើការទទួល យកការអនុវត្តប្រកបដោយនិរន្តរភាពបន្ថែមទៀត ពីការគាំទ្រក្នុងស្រុក ការថែរក្សាបរិស្ថានបៃតងរហូតដល់ការកែច្នៃគ្រឿងសង្ហារឹម ប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការតុបតែង។ យើងមានមោទនភាព ដែលបានរួមចំណែក ក្នុងការប្រគល់សំបកដបត្រឡប់ទៅវិញ ដើម្បីបរិស្ថានរបស់ប្រទេសកម្ពុជា!»។

ផ្តួចផ្តើមដោយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា យុទ្ធនាការប្រមូលដបត្រឡប់មកវិញ គាំទ្រយ៉ាងខ្លាំងដល់មហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរ ដែលកំណត់គោលដៅច្បាស់លាស់ និងមហិច្ឆិតាក្នុងការជំរុញការប្រើប្រាស់ឡើងវិញ និងអព្យាក្រិតកាបូនមិនត្រឹមតែផលិតកម្ម របស់ខ្លួននៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្សែសង្វាក់តម្លៃទាំងមូលនៅឆ្នាំ ២០៤០។ ជាមួយនឹងអាជីវកម្មសេវាកម្មម្ហូបអាហារ និងវិស័យបដិសណ្ឋារកិច្ច ក៏ជាជំហានមួយដោយចេតនាផងដែរ ព្រោះវិស័យនេះប្រើប្រាស់សំបកដបភាគច្រើន របស់អ្នកផលិតស្រាបៀរនៅលើទីផ្សារ។

លោកស្រី Helen Heng អ្នកគ្រប់គ្រងផ្នែកនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន គឺមិនត្រឹមតែការកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅក្នុងរោងចក្រផ្ទាល់របស់យើងប៉ុណ្ណោះទេ យើងយកចិត្តទុកដាក់យ៉ាងខ្លាំង នូវទំនួលខុសត្រូវរបស់យើងក្នុងការកាត់បន្ថយការខ្ជះខ្ជាយ និងបង្កើនការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព នៅក្នុងដំណើរការផលិតកម្មទាំងអស់របស់យើង ចាប់តាំងពីការដាំដុះស្រូវ រហូតដល់ការបង្កើតផលិតផលចុងក្រោយ។ ការទទួលយកការអនុវត្តការបង្កើន ការប្រើប្រាស់ឡើងវិញ គឺជាគន្លឹះដែលអាចមើលឃើញពីរបៀប ដែលយើងផលិតស្រាបៀររបស់យើងនាពេលបច្ចុប្បន្ន។ ដោយភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) រោងចក្រជីវម៉ាសរបស់យើងនៅភ្នំពេញ ប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករ ដើម្បីបង្កើតថាមពលកម្ដៅ ដែលអាចកើតឡើងវិញ សម្រាប់រោងចក្រផលិតស្រាបៀររបស់យើង។ គ្រាប់ធញ្ញជាតិដែលបានប្រើហើយ បានបន្សល់ទុកជាកាកសំណល់ បន្ទាប់ពីការផលិតស្រាបៀររបស់យើង ក៏ត្រូវបានយកទៅប្រើជាចំណីសត្វផងដែរ។ យើងក៏កំពុងពិចារណាលើការប្រើប្រាស់ឡើងវិញ នូវសំបកវេចខ្ចប់ផលិតផលរបស់យើងដែលជាកត្តាសំខាន់ ក្នុងការបោះជំហានមួយទៅរកសង្វាក់តម្លៃមិនបញ្ចេញ ផលប៉ះពាល់យ៉ាងពេញលេញ។ ការដោះស្រាយជាមួយ ដបផលិតផលគ្រាន់តែជាដំណាក់កាលដំបូង នៃដំណើរដ៏ឆ្ងាយ និងទាមទារឆ្ពោះទៅរកការសម្រេចបាន នូវការបង្កើនការប្រើប្រាស់ឡើងវិញ កាន់តែខ្ពស់ក្នុងដំណាក់កាលការវេចខ្ចប់។ ឥឡូវនេះយើងផ្តោតលើដៃគូប្រមូលផ្តុំ ដើម្បីបង្កើតជាប្រព័ន្ធអេកូដែលអាចគាំទ្រ ដល់ការដោយស្រាយបញ្ហានេះបានច្រើន។ យើងមិនអាចធ្វើសកម្មភាពទាំងនេះ តែម្នាក់ឯងបានទេ»

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍បន្ថែមថា៖ «បង្កើតភាពរីករាយជាមួយគ្នាយ៉ាងពិតប្រាកដ ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង នោះហើយជាអ្វីដែលជំរុញលើកទឹកចិត្តពួកយើងនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ។ យើងដឹងថា ដើម្បីសម្រេចគោលបំណងរបស់យើង យើងក៏ត្រូវការអ្នកផ្សេងទៀត ពីខ្សែសង្វាក់តម្លៃរបស់យើងជាផ្នែក នៃដំណើរនេះផងដែរ។ ពេលយើងសង្កេតឃើញបារ និងភោជនីយដ្ឋាននានា ដែលជាដៃគូរបស់យើងមានភាពសកម្ម ក្នុងការលើកកម្ពស់ការអនុវត្តការប្រគល់សំបកដបត្រឡប់មកវិញ បានធ្វើឱ្យយើងរីករាយណាស់ ដោយសារពួកគេ គឺជាអ្នកបង្កើតវប្បធម៌ដ៏សំខាន់ ដែលអាចធ្វើឱ្យសកម្មភាពសាមញ្ញ ប្រកបដោយនិរន្តរភាពដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ អាចយកជាគំរូបាន។ យើងសង្ឃឹមថាសកម្មភាពរបស់ពួកគេនឹងបំផុសគំនិតបន្ថែមទៀត ក្នុងវិស័យនេះដើម្បីចូលរួមក្នុងយុទ្ធនាការយើង ហើយធ្វើឱ្យវាកាន់តែធំជាងមុន»

អ្នកសង្កេតការណ៍ ក្នុងឧស្សាហកម្មកត់សម្គាល់ថា ការបង្កើនការយល់ដឹងអំពីដានបរិស្ថាន កាន់តែទូលំទូលាយ និងនិន្នាការកើនឡើងនៃបុគ្គល និងអាជីវកម្មដែលកំពុងធ្វើសកម្មភាពទាំងនេះ។

លោក Alvin Sinclair នាយកគ្រប់គ្រងនៃ Top 30 Bars ដែលជាភ្លេតហ្វមប្រចាំតំបន់ សម្រាប់ការទទួលស្គាល់បារកំពូលៗ របស់អាស៊ី និងផ្នែកក្រឡុកស្រា ដែលបានចុះផ្សាយនៅកម្ពុជា លើកដំបូងនៅឆ្នាំ ២០២៣ បានមានប្រសាសន៍ថា៖ «រាល់ដបដែលប្រគល់ទៅវិញ គឺជាបទពិសោធន៍បន្ថែមមួយ និងជារឿងរ៉ាវដែលត្រូវតែបន្តអនុវត្ត។ វាពិតជាអស្ចារ្យណាស់ ដែលបានឃើញបារ និងភោជនីយដ្ឋាន បញ្ចូលសកម្មភាពការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ទៅក្នុងស្នូលនៃបទពិសោធន៍របស់អតិថិជន បង្កើតបរិយាកាសនៃភាពរីករាយ។ យុទ្ធនាការប្រមូលដបត្រឡប់មកវិញ ជាចំណែកមួយ និងការងារជាច្រើនទៀត ដែលវិស័យនេះចាប់ផ្តើមអនុវត្តតាម រួមទាំងការហាមឃាត់ការប្រើប្រាស់ផ្លាស្ទិក ដែលអាចប្រើបានតែម្តង និងការកែច្នៃឡើងវិញ។ ដោយមានមនុស្សកាន់តែច្រើន និងអាជីវកម្មធ្វើសកម្មភាពកាត់បន្ថយកាកសំណល់ និងផ្សព្វផ្សាយការប្រើប្រាស់ឡើងវិញ ទំនួលខុសត្រូវនេះបង្កើតជាសេចក្តីថ្លែងការណ៍ អំពីកម្រិតដែលមនុស្សជំនាន់នេះ យកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធាន ដែលប្រទេសដ៏ស្រស់ស្អាត របស់យើងបានផ្តល់មកយើង។ យើងសូមថ្លែងអំណរគុណ ចំពោះអ្នកបង្កើតផ្តួចផ្តើមគំនិត នៅក្នុងវិស័យនេះដែលជួយជំរុញយើងឆ្ពោះទៅរកអនាគត ប្រកបដោយនិរន្តរភាពជាងមុន»