(ម៉ៃអាម៉ី)៖ Lionel Messi បានរងរបួសជើងតិចតួច ក្នុងជំនួបដែលក្រុមម្ចាស់ផ្ទះ Inter Miami FC បានយកឈ្នះគូប្រជែង Nashville ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃព្រហស្បតិ៍ក្នុងកម្មវិធី Concacaf Champions Cup នារដូវកាលឆ្នាំ២០២៤។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះដោយបានដកស្រង់សំដីលោក Gerardo Martino គ្រូបង្វឹក Miami បានបញ្ជាក់ថា បញ្ហារបួសជើងរបស់កីឡាករអន្តរជាតិអាហ្សង់ទីន Messi គឺទំនងជាអវត្តមានក្នុងប្រកួត បន្ទាប់ ជាពិសេសទល់នឹងក្រុម DC United ក្នុងលីគ Major League Soccer តែម្តង។

គួរបញ្ជាក់ផងថា តាមរយៈជ័យជម្នះក្នុងដី ៣-១ ដែល Messi រកបានគ្រាប់ទី២ ផងនោះ បានធ្វើឱ្យ Miami ទទួលបានកៅអី១ ដើម្បីឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត ក្រោយសរុបលទ្ធផលទាំង ២ជើងឈ្នះ Nashville ៥-៣ ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយ៕