(ភ្នំពេញ)៖ ទិវា «Saint Patrick’s» ត្រូវបានប្រារព្ធឡើងក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសជាមួយប្រជាជនអៀរឡង់ ដែលតែងបា្ររព្ធឡើងជារៀងរាល់ថ្ងៃទី១៧ ខែមីនា ដោយមានការរៀបចំជាកម្មវិធីជួបជុំសប្បាយៗ ញ៉ាំម្ហូបអាហារឆ្ងាញ់ៗ ស្តាប់តន្រ្តីពីរោះៗ និងការទទួលទានស្រាបៀរ ហើយចែករំលែកពេលវេលាល្អជាមួយមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់។

លក្ខណៈពិសេសនៃទិវា «Saint Patrick’s» គឺអ្នកចូលរួមទាំងអស់ត្រូវស្លៀកសម្លៀកបំពាក់ពណ៌បៃតង ដើម្បីចូលរួមអបអរសាទរប្រារព្ធថ្ងៃពិសេសនេះ ដោយពួកគេជឿជាក់ថា ពណ៌បៃតងតំណាងឲ្យធម្មជាតិ មានសន្តិភាព មានសុភមង្គល ភាពរីកចម្រើនរុងរឿង មានលាភសំណាង ព្រមទាំងទទួលបានភាពរីករាយស្រស់បំព្រងក្នុងជីវិត ដែលដូចគ្នាទាំងទស្សនៈយល់ឃើញ ក៏ដូចជាពណ៌ប៊្រេនស្រាបៀរ គ្រុឌ និងស្រាបៀរ គ្រុឌ ឡៃ ដែលមានពណ៌បៃតងជាពណ៌គោលក្នុងការរចនាម៉ាកសញ្ញារបស់ខ្លួន។ អ្វីដែលពិសេសមិនធ្លាប់មានគឺ គ្រុឌ ផលិតជាស្រាបៀរគ្រុឌដែលមានទឹកពណ៌បៃតង ផលិតឡើង មានចំនួនកំណត់ សម្រាប់ចូលរួមអបអរសាទរទិវា «Saint Patrick’s» ដែលនេះនឹងនាំយកនូវបទពិសោធន៍ថ្មី ហើយប្លែកជូនអតិថិជនរបស់យើង។

ជាមួយនឹងរសជាតិនៅតែឈ្ងុយឆ្ងាញ់ដូចដើម មានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ស្រាបៀរ គ្រុឌ ពណ៌បៃតង នឹងនាំយកជូនអតិថិជនរបស់យើងជាមួយកម្មវិធីដ៏ពិសេស គឺកម្មវិធី «Krud Saint Patricks Party» នៅតាមផាប់ និងក្លឹបកម្សាន្តល្បីៗមួយចំនួនដូចជា Traino – Pabu, Kaja V2.0, St Kowloon, The Waters, Ai Pub, Amber Outdoor, The Kombang, The Woods, Midnight Premier Club ដោយមានវត្តមានចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជាអ្នកនាង មាស សុខសោភា, ពូឃ្លាំង, លោកនីកូ, កញ្ញារ៉ាប៊ី, លោកហ្សូណូ, លោកហេង ពិទូ, ក្រុម Nevrmind នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤នេះ។

កុំភ្លេចមកទទួលយកបទពិសោធន៍ថ្មីនៃការប្រារព្ធទិវា «Saint Patrick’s» នៅតាមទីតាំងផាប់ ឬក្លឹបកម្សាន្តណាមួយ ហើយបន្តចែករំលែកពេលវេលាល្អជាមួយស្រាបៀរ គ្រុឌ៕