(ភ្នំពេញ)៖ ULTRA CLUB ​ជាក្លឹបកម្សាន្តដំបូងគេបង្អស់នៅកម្ពុជា ដែលបាននាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើង និងប្រព័ន្ធសម្លេងថ្មីចុងក្រោយស្តង់ដាអន្តរជាតិដ៏អស្ចារ្យ បានត្រៀមបើកដំណើរការ (Soft Opening) ទទួលភ្ញៀវឱ្យចូលលេងកម្សាន្ត ចាប់ពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៤ តទៅ។

ក្លឹបកម្សាន្តដែលត្រៀមបើកដំណើរការថ្មីនេះ មានទីតាំងធំទូលាយ ទំហំ 24mx48m= 1,152m2 ដែលអាចផ្ទុកមនុស្សបានប្រមាណពី ១,០០០ ទៅ ២,០០០នាក់​ និងផ្តល់នូវផាសុកភាព អ្នកចូលរាំលេងកម្សាន្តផងដែរ។

ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធភ្លើង និងប្រព័ន្ធសម្លេងថ្មីចុងក្រោយស្តង់ដាអន្តរជាតិដ៏អស្ចារ្យ និងភាពសម្បូរបែបនៃពិធីសប្បាយៗជាច្រើន នឹងធ្វើឱ្យភ្ញៀវដែលអញ្ជើញមក​លេងកម្សាន្តទទួលបានបទពិសោធន៍នៃរបបគំហើញថ្មីជាមួយនឹង ULTRA CLUB។

ULTRA CLUB មានទីតាំងស្ថិតនៅចំពីក្រោយខុនដូដឺប្រ៊ិច (The Bridge) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ (https://maps.app.goo.gl/Cdap915BSySTtdAm6?g_st=ic)​

​ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ៖ 099 533337 / 087 533337 !