(ស្វាយរៀង)៖ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សហការជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត Licence D (កម្រិតដំបូង) ដល់ថ្នាក់ដឹកនាំ គ្រូបង្វិកពាក់កណ្តាលអាជីព ក្នុងខេត្តស្វាយរៀងចំនួន៣៨នាក់ ដែលមកពីស្រុក/ក្រុង ក្នុងខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ សម្រាប់សប្តាហ៍ទី១នៅថ្ងៃទី១៥-១៦-១៧ និងសប្តាហ៍ទី២ នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយមានគ្រូឧទ្ទេសនាមមកពីសហព័ន្ធកីឡាបាល់ទាត់សម្រាប់វគ្គបណ្តុះបណ្តុះបណ្តាលនេះ៕