(ភ្នំពេញ)៖ ត្រៀមកំសាន្តសប្បាយទាំងអស់គ្នា ជាមួយភេសជ្ជៈប៉ូវកម្លាំង វើក នៅចុងសប្តាហ៍ថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នេះ នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី១៦ ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី១៧ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរនេះមានទីតាំងនៅ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ទីតាំងដីតាឡូឡា)។

ព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន ជាមួយចង្វាក់ភ្លេងជាច្រើនបែប ធានាធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើកញាប់ញ័រ បង្កើនភាពសប្បាយទ្វេដង ជូនទស្សនិកជនទៅទស្សនាផ្ទាល់ ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយស ពីកំពូលកីឡាករប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូប សម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ហើយឈរលំដាប់លេខ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ។

ចូលរួមទស្សនាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia
WURKZ បង្កើនថាមពលឥតឈប់ឈរ!៕