(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ GANZBERG បានធ្វើឱ្យពិភពគុនខ្មែរកក្រើកប្រទេសខ្មែរនោះ គឺព្រឹត្តិការណ៍ GANZBERG រាជសីហ៍គុនខ្មែរ (រាជសីហ៍ WORRIOR LIONS KUN KHMER) ដែលរៀបចំដោយ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោង FULL HD TV។

ក្នុងនោះផងដែលការប្រកួតម៉ារ៉ាតុងដែលមកពី ៣ប្រទេសផ្សេងគ្នាក្នុងនោះ គឺកីឡាករមកពីកូរ៉េ បេឡារុស្ស អ៉ីរ៉ង់ ដែលអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា បានយកជ័យជំនះលើកីឡាករ ប៉ាវែល មកពីបេឡារុស្ស ក្លាយជាម្ចាស់ពានរាជសីហ៍ Kun Khmer។

កាន់តែពិសេស GANZBERG ឧបត្ថម្ភបន្ថែម ២លានរៀល ដល់ ធឿន ធារ៉ា និង អៀងឡៃ សម្រាប់ថែទាំសុខភាព និងព្យាបាលរបួសដើម្បីបន្តលើកស្ទួយគុនខ្មែរឱ្យកាន់តែល្បី និងឧបត្ថម្ភ ២លានរៀលលើកទឹកចិត្ត ធន់ អៀងឡៃ សម្រាប់ថែទាំសុខភាព និងព្យាបាលរបួស។

បន្ថែមពីនេះក៏ចូលរូមអបអរសាទរដល់កីឡាករគុនខ្មែរ អបអរសាទរ រិន ដេវីត ឈ្នះខ្សែក្រវាត់ GANZBERG រាជសីហ៍ KUN KHMER អបអរសាទរ ឡុង ពិសិដ្ឋិ ឈ្នះគូមិត្តភាពអន្តរជាតិ Kun Khmer អបអរសាទរ នី វីរ៉ាផា ឈ្នះ គូមិត្តភាពអន្តរជាតិ Kun Khmer អបអរសាទរ អេ អាំម៉ារីនភូថង ឈ្នះគូមិត្តភាពអន្តរជាតិ Kun Khmer។

GANZBERG ស្រឡាញ់គុនខ្មែរ!

GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក៕