(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនស្រាបៀរម៉ាទ្រី បានធ្វើការប្រគុំតន្ត្រីយក្សដ៏ធំសម្បើមប្រចាំ២០២៤ នៅលើដីឡូកោះនរា ក្បែរកោះពេជ្រ រាជធានីភ្នំពេញ ដោយឃើញមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជាមួយនឹងស្រាបៀរម៉ាឌ្រីដ រសជាតិថ្មីប្លែកស្រទន់ ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ។

ឆ័ត្រយោងនាំសំណាងហោះ លើដានអាកាសបន្ទាបខ្លួនបន្តិចម្ដងៗ មកលើទីលានដីវាលកោះនរា ទាក់ភ្នែកទស្សនិកជនរងចាំទស្សនាផ្ទាល់យ៉ាងច្រើន ព្រោងព្រាតចោលភ្នែកសម្លឹងមើល។ នេះជាអ្វីដែលពិបាកបរិយាយណាស់ ប្រសិនបើអ្នកខកខានមិនបានចូលរួមមើលផ្ទាល់។ ពិតជាអស្ចារ្យដែលយើងជាកូនខ្មែរអាចធ្វើបានបង្កើតទស្សនីយភាពមួយ ដែលមិនធ្លាប់មានពីមុនមក។

ក្នុងសន្ធិសីទកាសែត ដែលដឹកនាំដោយ លោក សុខ បញ្ញារិទ្ធិ ប្រធានចែកចាយ និងទីផ្សារ ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ និងអ្នកចូលរួមជាសក្ខីភាព អបអរសារទរអ្នកឈ្នះរង្វាន់ ដល់គូរស្វាមីភរិយាថ្មីៗជាច្រើនគូរ របស់ស្រាបៀរម៉ាទ្រីដ ក្នុងកម្មវិធីឆ័ត្រយោងនាំសំណាងរបស់ស្រាបៀរម៉ាទ្រីដ នេះផងដែរ។

លោក សុខ បញ្ញារិទ្ធិ បានលេីកឡេីងថា ស្រាបៀរ ម៉ាទ្រីដ ផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់ ស្រូវសាលី និងផ្កាហប់នាំចូលមកពីអឺរ៉ុប ដើម្បីផលិតបាននូវស្រាបៀរដែលមានគុណភាពខ្ពស់ ស្តង់ដារ ISO រសជាតិស្រាលស្រទន់ ក្លិនក្រអូប ងាយស្រួលញាំ និងមិនឈឺក្បាល។

លោកបានបន្ថែមថា ស្រាបៀរម៉ាទ្រីដមានរង្វាន់ដ៏មហាសាល នៅក្នុងក្រវិលកំប៉ុង និងមានចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនដែលមកចូលរួមផងដែរ មានដូចជា: ម៉ូតូ Honda Dream, ប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ និងឈ្នះស្រាបៀររាប់លានកំប៉ុងថែមទៀតផង។

តាំងពីថ្ងៃរសៀលរហូតដល់ពេលល្ងាចនេះ មានភ្ញៀវចូលរួមយ៉ាងច្រើនរងចាំតម្រង់ជួរគ្នាចាំចូលទិញស្រាបៀរម៉ាទ្រីដជាមួយកម្មវិធីប្រូម៉ូសិនចុះថ្លៃយ៉ាងពិសេស លេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដូចជា ម៉ូតូហុងដា Dream ស៊េរីថ្មីលុយសុទ្ធ មាសសុទ្ធ និងស្រាបៀរម៉ាឌ្រីដរាប់លាននេះពីការគាស់អ៊ុតរង្វាន់ឈ្នះនៅក្រោមក្រវិលកំប៉ុង។

ជាចុងក្រោយ សូមជូនពរអតិថិជនទាំងអស់ ពិសេសគូរស្វាមីភរិយាថ្មីដែលបានចូលរួមថ្ងៃនេះទទួលបានសុខសុភមង្គល រកទទួលទានមានបាន ស្រលាញ់គ្នាជាអមតៈ។ សូមឲ្យអតិថិជនទាំងអស់ធ្វើដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្ថិបើស្រវឹងកុំបើកបរ ពេលបើកបរគោរពច្បាប់ចរាចរណ៍ និងពិសារប្រដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ស្រាបៀរម៉ាទ្រីដ មានកម្មវិធីពិសេសសម្រាប់ពិធីមង្គលការ ជប់លៀងផ្សេងៗ និងមានឆ្នោតផ្សង
សំណាងជូនដល់អតិថិជន ចុងភៅ និងអ្នកជួយជំរុញស្រាបៀរម៉ាឌ្រីដសម្រាប់ពិធីមង្គលការ ដូចការផ្តល់ជូនជាក់ស្ដែងនៅវេលាថ្ងៃនេះ៕