(ឡុងដ៍)៖ បញ្ហារបួសជង្គង់របស់ខ្សែបម្រើស្លាប Anthony Gordon របស់ក្លិប Newcastle United មិនធ្ងន់ធ្ងរនោះទេ ហើយលោកអាចនឹងចូលលេង ទល់នឹងក្លិប Manchester City ក្នុងវគ្គ ៨ក្រុមចុងក្រោយ FA Cup នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមសម្តីអ្នកចាត់ការ Eddie Howe ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

កីឡាករ Gordon បានទទួលការកោះហៅជាលើកដំបូង លេងឱ្យឈុតធំក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ សម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ ទល់នឹងក្រុមប្រេស៊ីល និងបែលហ្សិក បើទោះបីជាមានការសង្ស័យ លើកាយសម្បទារបស់លោកក៏ដោយ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានបង្ខំចិត្តចាកចេញពីការប្រកួតចាញ់ ៣-២ ក្រោមថ្វីជើងក្លិប Chelsea នៅលីគ Premier League កាលពីថ្ងៃចន្ទ ហើយត្រូវបានគេបារម្ភថា លោកអាចរងរបួសធ្ងន់ធ្ងរ។

ប៉ុន្តែយ៉ាងណាមិញ ស្ថានភាពរបស់កីឡាករ Gordon ត្រូវបានគេធ្វើបច្ចុប្បន្នភាព មុនការប្រកួតទល់នឹងក្លិប City៕