(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ត្រូវបានគេមើលឃើញថា កំពុងតែបន្តកាត់បន្ថយតម្លៃរថយន្តជំនាន់ក្រោយៗរបស់ខ្លួន ស្របពេលកំពុងប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងឡើងក្នុងវិស័យរថយន្តអគ្គិសនី។ ជាក់ស្តែង នៅសប្តាហ៍នេះនេះ BYD បានប្រកាសចេញរថយន្តអគ្គិសនីម៉ូដែលថ្មីសម្រាប់ឆ្នាំ២០២៤ ស្ថិតក្នុងគ្រួសារ Honor គឺ BYD e2 Honor Edition មានតម្លៃត្រឹម ១២,៤០០ដុល្លារប៉ុណ្ណោះនៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV។

តាមប្រភពបានឲ្យដឹងថា រថយន្តម៉ូដែលថ្មី BYD e2 Honor Edition នេះ គឺជាចំនែកមួយនៃគ្រួសារ BYD Ocean Series ដែលបំពាក់ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន VTOL discharge technology ដែលអាចសាកភ្លើងបានដល់កំលាំង 3.3kW មានប្រព័ន្ធភ្ជាប់ជាមួយស្មាតហ្វូន សម្រាប់ការចាក់សោរ (Lock) និងដោះសោរ (Unlock) ថែមទៀតផង។

គួរជម្រាបថា BYD e2 Honor Edition ត្រូវបានរចនាឡើងដោយឈេរលើស្ថាបត្យកម្ម e-Platform 3.0 ដែលមានបំពាក់នូវប្រព័ន្ធថាមពល eight-in-one electric powertrain system ជាមួយការបំពាក់នូវម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous motor ដែលអាចបង្កើតកំលាំងបាន 70kW។ ជាមួយគ្នានេះ BYD e2 Honor Edition បានបំពាក់នូវកញ្ចប់អាគុយ LFP Blade Battery ទំហំ 43.2-kWh និងមាននូវប្រព័ន្ធសុវត្ថិភាពកម្រិត ខ្ពស់ system energy density ថែមទៀតផង៕