(ភ្នំពេញ)៖ សូមអបអរសាទរ! នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ១ កម្មវិធីប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup ២០២៤ ទូទាំងប្រទេស នៅមណ្ឌលព្រៃវែង។

ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំក្រុមប្រកួតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង៕