(ភ្នំពេញ)៖ លោក ស្ងួន រ៉េន កំពុងតែសង់ផ្ទះថ្មី ក្ដៅពេក ក៏គាស់ញុំាប៊ូសស្រ្តងត្រជាក់ ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី ១គ្រឿង បង្កការភ្ញាក់ផ្អើលពេញមួយភូមិ។ បុរសអាយុ ៦៣ឆ្នាំរូបនេះ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោ លេខរៀង០៥០ ពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង បច្ចុប្បន្នរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

បើតាមសម្ដីរបស់លោក ស្ងួន រ៉េន គាត់កំពុងសង់ផ្ទះថ្មី ហើយមេឃក៏ក្ដៅខ្លាំង កូនស្រីបានយក ប៊ូសស្រ្តងត្រជាក់ ១កំប៉ុង ជូនគាត់។ គាត់គាស់ភ្លាម ក៏ឃើញត្រូវរង្វាន់ឡានថ្មីភ្លាម ក៏ឱ្យកូនស្រីផុសវីដេអូ ដែលត្រូវរង្វាន់ ដើម្បីឱ្យក្រុមហ៊ុនបានឃើញ ហើយមានបងប្អូនតាមបណ្ដាញសង្គមជាច្រើនជួយចែករំលែកបន្ត រហូតក្រុមហ៊ុនបានចុះទៅពិនិត្យក្រវិលកំប៉ុងដល់ផ្ទះតែម្ដង ដើម្បីបញ្ជាក់ថា ពិតជាត្រូវរង្វាន់ឡានមែន និងបានណាត់ថ្ងៃប្រគល់រង្វាន់ឡាន។

ល្បីដូចគេនិយាយមែន ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ជំនួយស្មារតីឱ្យស្វាងចែស និងចែករង្វាន់ឡានច្រើនជាងគេ៕