(ភ្នំពេញ)៖ ត្រៀមខ្លួនអារម្មណ៍រំភើប ថ្មី ប្លែក ជាមួយព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ២០២៤ ដែលមិនធ្លាប់មានពីមុនមកនៅរមណីយដ្ឋានទេសចរណ៍ Bay of Lights ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤។

ម្ចាស់ឧបត្ថម្ភធំៗនៃព្រឹត្តិការណ៍ SkyFest 2.0 រួមមាន ក្រុមហ៊ុន Sting Cambodia (Cambrew) និងក្រុមហ៊ុន Caltex ដែលជាអ្នកឧបត្ថមទៅលើ Title sponsor ផ្លូវការ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លើសពីនេះ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការ ខណៈដែល Nham24 មានមោទនភាពជាដៃគូសហការលក់សំបុត្រជាផ្លូវការ ក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0។

រីករាយជាមួយភាពរំភើបនៃ SkyFest 2.0 ជាមួយនឹងសកម្មភាពដ៏សម្បូរបែបនៃសកម្មភាពគួរឱ្យចាប់អារម្មណ៍ ដែលរៀបចំឡើងសម្រាប់អ្នកចូលរួមគ្រប់វ័យ។

សកម្មភាពសប្បាយរីករាយជាច្រើនមានដូចជា៖ ទស្សនាការបង្ហោះខ្លែងដ៏ធំបំផុត, សិក្ខាសាលារបៀបធ្វើខ្លែងខ្មែរ, សកម្មភាពកម្សាន្ត សប្បាយៗជាច្រើនលើឆ្នេរសមុទ្រ, រីករាយជាមួយការរាំលេងកម្សាន្តសប្បាយជាមួយឌីជេល្បីៗ, ភ្លក់អាហារឆ្ងាញ់ៗនៅភូមិអាហារ, រីករាយជាមួយតង់លក់វត្ថុអនុស្សាវរីយ៍ពីកម្មវិធីផ្ទាល់, ការប្រគំតន្ត្រីរបស់សិល្បករល្បីៗ និងការប្រកួតធ្វើខ្លែងច្នៃប្រឌិត ព្រមទាំងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាលើកទី២ហើយដែលនឹងធ្វើឡើងនៅទីតាំងរមណីយដ្ឋាន Bay of Lights ក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ SkyFest 2.0 មានគោលបំណងលើកកម្ពស់ការថែរក្សាវប្បធម៌ប្រពៃណីជាតិ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយវាក៏ជានិមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់។ មិនត្រឹមតែប៉ុណ្ណោះ SkyFest 2.0 លើកទី២ ក៏ជាការបង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំនេះឡើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង និងមានសក្តានុពលជាងមុន។

ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ជាអ្នកអភិវឌ្ឍដ៏ធំនៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights មានសេចក្តីរីករាយក្នុងការពាំនាំនូវព្រឹត្តិការណ៍បង្ហោះខ្លែង SkyFest 2.0 ខ្នាតអន្តរជាតិជាលើកទី២ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរំពឹងថានឹងមានអ្នកចូលរួមបង្ហោះខ្លែង និងអ្នកទស្សនារាប់ម៉ឺននាក់នៅ Bay of Lights ។ SkyFest 2.0 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំនិងប្រមូលផ្តុំមហាគ្រួសារខ្មែរ តាមរយៈវប្បធម៌ប្រពៃណីក្រោមការ បំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក។

ដោយមានការសហការរៀបចំជាមួយក្រុមហ៊ុន Kilat Events Co., Ltd កម្មវិធី «SkyFest» រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការថែរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរឱ្យបានគង់វង្សជានិរន្តរ៍ក្នុងប្រទេសកម្ពុជាសម្រាប់យុវជនជំនាន់ក្រោយ។

ព្រឹត្តិការណ៍នេះក៏នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីសិក្សាស្វែងយល់ពីសារសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រឡាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។

អ្នកចូលរួមក្នុងព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែង ដែលរចនាដោយខ្លួនឯងទៅចូលរួមក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដែលក្នុងនោះជ័យលាភីលេខ១នឹងទទួលបាន Laptop ១គ្រឿង, ជ័យលាភីលេខ២នឹងទទួលបាន TABLET មួយគ្រឿង, ជ័យលាភីលេខ២នឹងទទួលបាន SMARTWATCH មួយគ្រឿង (សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស)។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ SkyFest 2.0 ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី៨ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា។ លើសពីនេះព្រឹត្តិការណ៍ SkyFest 2.0 នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរ ពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មី និងចំណេះដឹងថ្មីសម្រាប់យុវជនជំនាន់ក្រោយ។

ក្នុងថ្ងៃកម្មវិធីក៏នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើន និងភេសជ្ជៈក្នុងថ្ងៃព្រឹត្តិការណ៍នេះផងដែរ។ ក្រៅពីនេះក៏មានការសម្តែងពី DJ ដ៏ល្បីល្បាញ៖ DJ BREE, DJ ONUR PEKINOZ, DJ-RAM, DJ LEFTY STRYKER, DJ-CHILL BILL និងសិល្បកររបស់កម្ពុជា គឺ កញ្ញា Siryka កញ្ញា Nie votey, កញ្ញា Tey$ និងកញ្ញា Socheataa បានអញ្ជើញមកសម្តែងក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ២០២៤៕

សម្រាប់សំបុត្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 នេះបានដាក់លក់នៅក្នុង Nham24 App ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ ៣០% បន្ថែមទៀត។

តាមរយៈតំណខាងលើ៖ https://go24.app/NkUTCpZkrvbd7Ff98