(ម៉ូនិច)៖ អ្នកចាត់ការក្លិបអាល្លឺម៉ង់ Freiburg លោក Christian Streich នឹងចាកចេញពីក្លិប នៅពេលចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល ១២ឆ្នាំ ទទួលបន្ទុកដឹកនាំ។ នេះបើយោងតាមក្លិបលេងនៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

បុរសវ័យ ៥៨ឆ្នាំរូបនេះ ដំបូងឡើយបានចូលរួមជាមួយក្លិប ក្នុងនាមជាកីឡាករ មុនពេលក្លាយជាគ្រូបង្វឹកក្រុមយុវជន។

លោកត្រូវបានតែងតាំងជាអ្នកចាត់ការ ក្រុមឈុតធំរបស់ក្លិប កាលពីខែមករា ឆ្នាំ២០១២។

លោក Streich បានជួយឱ្យក្លិប Freiburg ឡើងមកលេងលីគកំពូល Bundesliga បន្ទាប់ពីពួកគេត្រូវបានកាត់ចោលកាលពីឆ្នាំ២០១៥ ដោយបានដឹកនាំក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ ក្នុងឆ្នាំ២០១៧។

ស្ថិតក្រោមការដឹកនាំរបស់លោក Freiburg បានប្រកួតក្នុងព្រឹត្តិការណ៍ European ចំនួន ៤លើក និងបានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ German Cup ក្នុងរដូវកាល២០២១-២២។

​សូមជម្រាបថា Freiburg កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគ Bundesliga ហើយនឹងធ្វើដំណើរទៅជួបក្លិប Borussia Monchengladbach នៅថ្ងៃទី៣០ ខែមីនាខាងមុខ៕