(ឡុងដ៍)៖ អង់គ្លេស បានបង្ហាញឈុតសម្លៀកបំពាក់ថ្មីម៉ាក Nike របស់ពួកគេ សម្រាប់ការប្រកួតទាំងក្នុង និងក្រៅទឹកដីរួមទាំងព្រឹត្តិការណ៍ European Championship នារដូវក្តៅនេះ នៅប្រទេសអាល្លឺម៉ង់ ដែលនឹងត្រូវដាក់លក់នៅថ្ងៃទី២១ ខែមីនាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្រុមតោកំណាចអង់គ្លេស នឹងចាប់ផ្តើមការប្រកួតចំនួន៣ នៃយុទ្ធនាការប្រកួតសន្សំពិន្ទុក្នុងពូលរបស់ពួកគេ ទល់នឹងសែប៊ី នៅថ្ងៃទី១៦ ខែមិថុនា មុនប៉ះក្រុមដាណឺម៉ាក និងស្លូវ៉ាគី។

ក្រុមដែលដឹកនាំដោយលោក Gareth Southgate នឹងបង្ហាញឈុតថ្មីនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងសាំបាប្រេស៊ីល និងបែលហ្សិក នៅកីឡដ្ឋាន Wembley ក្នុងខែនេះ ដោយនឹងចាប់ផ្តើមជាមួយក្រុមប្រេស៊ីល នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕