(ឡុងដ៍)៖ ម្ចាស់មេដាយមាស Olympic កីឡាការិនី Laura Kenny បានលើកឡើងនៅថ្ងៃចន្ទថា នាងចូលនិវត្តន៍ពីអាជីពកីឡាជិះកង់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

Laura Kenny ជាកីឡាការិនីម្នាក់ដែលទទួលបានភាពជោគជ័យបំផុតរបស់ចក្រភពអង់គ្លេស តាមរយះឈ្នះមេដាយនៅឯព្រឹត្តិការណ៍ London, Rio និង Tokyo Games ហើយក៏បានឈ្នះពានរង្វាន់ World Championship ចំនួន ៧លើកផងដែរ។

កីឡាការិនីវ័យ ៣១ឆ្នាំខាងលើ បានផ្តល់កំណើតឱ្យកូនទី២ របស់នាងកាលពីខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានបញ្ហារលូតកូនក្នុងឆ្នាំ២០២១ និងបានធ្វើការវះកាត់ក្រោយពីកូនក្រៅស្បូន ហើយនាងបានផ្តល់កំណើតកូនដំបូងរបស់នាង កាលពីឆ្នាំ២០១៧។

Kenny បានលើកឡើងថា «បន្ទាប់ពីការគិត និងការពិចារណាជាច្រើនលើក ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងចូលវត្តន៍ពីការជិះកង់អាជីព»។ ខ្ញុំធ្លាប់ទទួលបានជោគជ័យច្រើន ប៉ុន្តែពេលនេះដល់ពេលដែលខ្ញុំត្រូវបញ្ឈប់ហើយ»