(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នៅដីឡូកោះនរា កន្លងទៅថ្មីៗនេះ មានការប្រគុំតន្ត្រីឆ័ត្រយោងនាំសំណាងពីស្រាបៀរម៉ាទ្រីដដ៏ធំសម្បើមតែមួយដំបូងគេនៅប្រទេសកម្ពុជា កម្មវិធីធ្វើឡើងចាប់ពីម៉ោង ២រសៀល ដែលមានទស្សនិកជនចូលរួមយ៉ាងច្រើនកុះករ តាំងពីដើមកម្មវិធី រហូតដល់ចប់កម្មវិធី ។

យើងឃើញថាវត្តមានភ្លៀវផ្លូវជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាច្រើនបានចូលរួមធ្វើឱ្យកម្មវិធីប្រព្រឹត្តិទៅយ៉ាងគគ្រឹកកគគ្រេង បរិយាកាសនេះជាការចងចាំមួយដែលមិនអាចបំភ្លេចបាន ពិសេសការក្រេបរសជាតិដ៏ស្រាលស្រទន់របស់ស្រាបៀរម៉ាទ្រីដ រួមជាមួយប្រម៉ូសិនទិញគាស់ថែមភ្លាមហ្រ្វីស្រាបៀរម៉ាទ្រីដរាប់លានកំប៉ុង ការផ្តល់សំណាងជាលុយសុទ្ធ មាសសុទ្ធ រង្វាន់ម៉ូតូ និងវត្ថុអនុស្សោវរីយ៌ស្រាបៀរម៉ាទ្រីដជាច្រើន។

លោក សុខ បញ្ញារិទ្ធិ ប្រធានចែកចាយ និងនាយកទីផ្សារ ស្រាបៀរម៉ាទ្ររីដ បានអោយដឹងចថា៖ ភាពជោគជ័យទាំងនេះជាសមិទ្ធិផលនៃការខិតខំប្រឹងប្រែង និងសំរិតសំរាំងអស់រយៈពេលយ៉ាងយូរមុនពេលកម្មចាប់ផ្តើមដំណើរការ សកម្មភាពនៃសម្តែងឆ័ត្រយោងលើអាកាសប្រៀបដូចជាទេវតាទ្រព្យបាចសាចទ្រព្យ នាំកមលាភសំណាង ជូនដល់ទស្សនិកជន ជាពិសេសគូរស្វាមី ភរិយាថ្មីអោយទទួលលាភជ័យត្រជាក់ត្រជុំ និងសេចក្តីសុខ។

រង្វាន់ម៉ូតូជាច្រើនតម្រៀបជួរគ្នាជាមួយស្នាមញញឹម និងសំលេងទះដៃអបអរសាទរនេះសក្ខីភាពបញ្ជាក់ពីច្បាស់ថា ស្រាបៀរម៉ាទ្រីដពិតជាបានប្រគល់រង្វាន់ដល់ដៃអតិថិជនពិតប្រាកដមែន នេះជាការចងចាំមួយដែលយើងមិនអាចបំភ្លេចបានមិនមែនជាការស្រម៉ៃតែវាជាការពិត។

មានអថិជនជាច្រើនមានការបានកោតសរសើរថា ការរៀបចំកម្មវិធីទាំងមូលពិតជាអស្ចារ្យ នឹងសង្ឈឹមថាព្រឹត្តិការណ៌ដ៏អស្ចារ្យនេះ នៅតែបន្តធ្វើឡើងឱ្យបានជាច្រើនដងក្នុងមួយឆ្នាំ ជាពិសេសឆ័ត្រយោងនាំសំណាងពីស្រាបៀរម៉ាទ្រីដ ជាមួយមហាសំណាងរង្វាន់ប្រាក់លានដ៏ច្រើនសន្ធឹកសន្ធាប់ ការសម្តែងប្លែកៗ លើទំព័រថ្មី ព្រឹត្តិការណ៌ថ្មីនាពេលខាងមុខទៀត។

ជាចុងបញ្ជប់ លោក សុខ បញ្ញារិទ្ធិ សូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអស់លោក លោកស្រី ដែលជាអថិជនគាំទ្រស្រាបៀរម៉ាទ្រីដគ្រប់ទីកន្លែង អោយទទួលបាននូវភាពជោគជ័យពេញមួយឆ្នាំ។ បើគ្មានការគាំទ្រពីអស់លោក លោកស្រី ព្រឹត្តិការណ៍ថ្ងៃនេះក៍មិនកើតមានឡើងនោះឡើយ។

ពាក្យចុងក្រោយមួយឃ្លាយ៉ាងមានន័យរបស់លោក សុខ បញ្ញារិទ្ធិ៖ សូមពិសារដោយទទួលខុសត្រួវ!