(ភ្នំពេញ)៖ នៅថ្ងៃទី២៣-២៤ ខែមីនា ខាងមុខនេះ បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនូវគម្រោងថ្មី ដែលផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ដែលទន្ទឹងរង់ចាំឱកាសចំណេញសម្រាប់គម្រោងថ្មី និងម៉ូដផ្ទះថ្មីដើម្បីវិនិយោគដ៏ឆ្លាតវៃ។

គម្រោងដ៏ថ្មីសន្លាងមួយរបស់បុរី ប៉េង ហួត នឹងចាប់បើកលក់ជាផ្លូវការក្នុងខែមីនានេះ គឺ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម អេកូ ខូលិកសិន ដោយមានសុទ្ធសឹងតែជាប្រភេទផ្ទះម៉ូដ ថ្មី កាន់តែប្រណីតរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងមានឱកាសទស្សនាផ្ទះគំរូម៉ូដថ្មីទាំងនេះដោយផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងកម្មវិធីទាំងពីរថ្ងៃនេះនឹងទទួលបានប្រ៉ម៉ូសិនជាច្រើនទាំងការបញ្ចុះតម្លៃ បូករួមការផ្ដល់ជូនជាច្រើនផ្សេងទៀតដូចជា៖

* ទិញផ្ទះទទួលបានខុនដូ 1 Unit ភ្លាមៗ
* ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ
* ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ $5,000
* ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់។

សូមកុំឱ្យឱកាសនេះកន្លងផុត! សូមអញ្ជើញចូលរួមកម្មវិធីបើកលក់ជាផ្លូវការនេះដោយសេរី នៅថ្ងៃទី២៣-២៤ ខែមីនា ដើម្បីទទួលបានឱកាសពិសេសនេះ និងទស្សនាផ្ទះគំរូបានមុនគេ។ កុំភ្លេចណា មកទទួលយកឱកាសដ៏ចំណេញនេះទាំងអស់គ្នា។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth