(ប៉ារីស)៖ ការកាត់បន្ថយពេលវេលាប្រកួតរបស់កីឡាករ Kylian Mbappe ជាមួយក្លិប Paris St. Germain ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាចជាព័ត៌មានល្អសម្រាប់ក្រុមជម្រើសជាតិបារាំង ដោយសារអាចនឹងធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ សម្រាប់ការប្រកួតឱ្យក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ European Championship និង Olympic Games។ នេះបើយោងតាមសម្តី អ្នកចាត់ការក្រុមជម្រើសជាតិបារាំង Didier Deschamps ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ប្រធានមាន់គកបារាំង ដែលបានបញ្ជាក់ប្រាប់ក្លិប PSG កាលពីខែមុនថា លោកនឹងចាកចេញពីក្លិប ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នៅពេលចប់រដូវកាលនេះនោះ បានលេង ៩០នាទីពេញ ត្រឹម ៣ប្រកួតប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈមក ក្នុងនោះរួមមានការប្រកួតឈ្នះក្លិប Real Sociedad ២-១ ក្នុងលីគ Champions League, ការប្រកួតឈ្នះ ៣-១ លើក្លិប Nice ពានរង្វាន់ French Cup និងឈ្នះ ៦-២ ក្នុងលីគ League 1 លើក្លិប Montpellier កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

នៅពេលដែលមានការសួរពីពេលវេលាប្រកួតរបស់កីឡាករ Mbappe លោក Deschamps បានប្រាប់អ្នកសារព័ត៌មានថា «វាមានសារៈសំខាន់ណាស់ ដើម្បីមានរាងកាយស្រស់ស្រាយ សម្រាប់ការប្រកួតសំខាន់។ ក្នុងករណីផ្សេងទៀត កីឡាករទាំងអស់ដែលនឹងមកដល់នាពេលចប់រដូវកាលនោះ នឹងមានអារម្មណ៍នឿយហត់បន្តិចបន្ទួច»