(បរទេស)៖ ការិយាល័យប៉ាតង់អឺរ៉ុប (EPA) បានរាយការណ៍មកថា ពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ បានទទួលពាក្យស្នើសុំប៉ាតង់កើនឡើងខ្ពស់ជាប្រវត្តិសាស្រ្តជាមួយកំណើន ២.៩ភាគរយ ខណៈដែលកំណើនដ៏ច្រើនបំផុតទាំងនេះបានមកពីបណ្តាប្រទេសធំៗដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន និងចិនជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ការិយាល័យប៉ាតង់អឺរ៉ុប (EPA) បាននិយាយថា ខ្លួនបានទទួលពាក្យស្នើសុំសរុបចំនួន ១៩៩,២៧៥ ក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើងប្រមាណ ២.៩ភាគរយច្រើនជាងបើធៀបទៅកាលពីឆ្នាំ២០២២។ ក្នុងចំណោមក្រុមហ៊ុនធំៗពីបណ្តាប្រទេសយក្សទាំងនេះ គេកត់សម្គាល់ថា ក្រុមហ៊ុន Huawei របស់ប្រទេសចិនបាននាំមុខគេ និងបានបំពេញចំនួនកម្មវិធីច្រើនជាងគេបំផុតសម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា បន្ទាប់មកគឺ Samsung, LG, Qualcomm, Ericsson និង Siemens។

គួរជម្រាបដែរថា ប្រធានក្រុមហ៊ុន EPA លោក Antonio Campions បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគូសបញ្ជាក់ទាំងភាពទាក់ទាញនៃទីផ្សារបច្ចេកវិទ្យាអឺរ៉ុប និងគុណភាពខ្ពស់នៃផលិតផល និងសេវាកម្មរបស់យើង»។ លោកបានបន្ថែមថា កម្មវិធីពីសហគ្រាសធុនតូច និងមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតរបស់ពួកគេ ដែលបង្ហាញពីភាពចម្រុះនៃអ្នកច្នៃប្រឌិតដែលរួមចំណែកដល់និន្នាការបំបែកកំណត់ត្រានេះ៕