(អង់គ្លេស)៖ ខ្សែបម្រើវ័យក្មេង Kobbie Mainoo ក្នុងវ័យ ១៨ឆ្នាំ របស់ក្លិប Manchester United នៅពេលនេះត្រូវជម្រើសជាតិអង់គ្លេស ដែលស្ថិតក្រោមការដឹកនាំដោយលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិឈុតធំជាលើកដំបូង ដើម្បីត្រៀមប្រកួតមិត្តភាពក្នុងខែមីនា ប៉ះក្រុមប្រេស៊ីល និងប៊ែលហ្ស៊ិក។

ខ្សែបម្រើក្រុម Manchester United កីឡាករ Kobbie Mainoo បានបង្ហាញទម្រង់លេងយ៉ាងល្អ នឹងគួរឱ្យចាប់អារម្មណ៍នៅលីគ Premier League ដែលក្នុងរដូវកាលនេះរូបគេកំពុងលេងបាន ១៤ប្រកួតជាមួយក្រុមលោក Erik Ten Hag ក្នុងនាមជាកីឡាករត្រូវជ្រើសចេញពីឈុតយុវជនក្លិប។

Mainoo ដំបូងឡើយបានស្ថិតជាយុវជនកម្រិត U-21 របស់អង់គ្លេស សម្រាប់ការប្រកួតជម្រុះ U-21 Euro 2025 ក្នុងខែនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកចាត់ការ Gareth Southgate សម្រាប់ការប្រកួតនៅ Wembley ទល់នឹងប្រេស៊ីលនៅថ្ងៃទី២៣ និងបែលហ្ស៊ិកនៅថ្ងៃទី២៦ ក្នុងខែមីនានេះ។

បញ្ជាក់ផងថា Kobbie Mainoo ជាកីឡាករវ័យក្មេងម្នាក់របស់ Manchester United ដែលរកាបន២គ្រាបហើយ ដោយការរកបានគ្រាប់ទី១ នៅក្នុងជុំទី៤ នៃពានរង្វាន់ FA Cup ទៅលើក្រុម Newport កាលពីខែមករា នឹងរកបានគ្រាន់ទី២ នៅពេលប៉ះក្រុម Wolves ក្នុងលីគអង់គ្លេស ៕