(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និង២៤​ ខែមីនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ទាំង ៣ នឹងរៀបចំឡើងនៅទីតាំងរួមមាន៖

*១) ព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី២៣ និង៣៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

*២) ខេត្តតាកែវ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម សាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅក្បែរផ្សារសៃវ៉ា ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

*៣) ខេត្តព្រៃវែង៖ ព្រឹ្តត្តិការណ៍ CAMBODIA គុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី CAMBODIA BEER BOND FOR MORE CONCERT នឹងធ្វើឡើងនៅថ្ងៃទី២៤ ចាប់ពីម៉ោង ៨យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅដីឡូតិ៍ជាប់ស្ពានអ្នកលឿងត្រើយខាងកើត ស្រុកពាមរ​ក៏ ខេត្តព្រៃវែង។

បងប្អូនដែលនៅខេត្តទាំង៣ខាងលើ កុំភ្លេចចូលរួមសប្បាយ និងទស្សនាដោយផ្ទាល់ព្រឹត្តិការណ៍ទាំង​៣ ដោយសេរីនាពេលចុងសប្តាហ៍នេះ៕

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ធំ!
ពិសាដោយការទទួលខុសត្រូវ