(បរទេស)៖ ក្រុមហ៊ុន Johnson &Johnson នៅដើមសប្តាហ៍នេះបានប្រកាសថា ខ្លួនកំពុងតែចាប់ដៃសហការជាមួយក្រុមហ៊ុន Nvidia ដើម្បីអភិវឌ្ឍន៍និងបង្កើតកម្មវីធី AI (AI Application) ដើម្បីជួយសម្រួលដល់ផ្នែកវះកាត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

អង្គភាព MedTech របស់ក្រុមហ៊ុនអាមេរិក Johnson &Johnson និង ក្រុមហ៊ុន Nvidia គ្រោងនឹងរួមបញ្ចូល AI នៅក្នុងឧបករណ៍ និងវេទិកានានាពី pre-op ដល់ post-op ដើម្បីជួយធានាថា គ្រូពេទ្យផ្នែកវះកាត់អាចទទួលបានព័ត៌មានទាំងអស់អំពីការវះកាត់ នៅពេលដែលពួកគេត្រូវការ។ នេះបើយោងតាមអនុប្រធានផ្នែកថែទាំសុខភាពរបស់ Nvidia លោកស្រី Kimberly Powell។ ជាឧទាហរណ៍ ក្រុមហ៊ុននានាកំពុងប្រើប្រាស់ AI ដើម្បីវិភាគវីដេអូវះកាត់ និងធ្វើស្វ័យប្រវត្តិកម្មឯកសារ។
លោកស្រី Powell បានប្រាប់ CNBC នៅក្នុងបទសម្ភាសន៍មួយថា វាមានលទ្ធភាពប្រើប្រាស់ប្រភពទិន្នន័យទាំងអស់នៅក្នុងបន្ទប់ប្រតិបត្តិការ មិនថាវាជាសំឡេងរបស់អ្នក ឬថាតើវាជាវីដេអូដែលមកពីកាមេរ៉ាខាងក្នុងរាងកាយ ឬកន្លែងផ្សេងទៀត។ នេះគឺការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដែលយើងកំពុងមាន។ ក្រុមហ៊ុនបានប្រាប់ CNBC ថា អង្គភាព MedTech នៅ Johnson & Johnson បង្កើតឧបករណ៍ និងដំណោះស្រាយបញ្ហា សម្រាប់លក្ខខណ្ឌផ្សេងៗដូចជា ជំងឺខ្សោយបេះដូង ជំងឺតម្រងនោម និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយបច្ចេកវិទ្យារបស់វាត្រូវបានប្រើប្រាស់ក្នុងនីតិវិធីច្រើនជាង ៧៥ដងលានជារៀងរាល់ឆ្នាំ។ លោកស្រី Powell បាននិយាយថា Nvidia បានធ្វើការនៅក្នុងឧបករណ៍វេជ្ជសាស្ត្រ និងការថតរូបភាពអស់រយៈពេលជាងមួយទសវត្សរ៍ហើយ។

ជុំវិញកាសហការគ្នារវាងក្រុមហ៊ុន អាមេរិកទាំងពីរនេះ លោកស្រី Powell បានឲ្យដឹងថា កិច្ចសហការនេះគឺស្ថិតនៅក្នុង «ដំណាក់កាលដំបូង» ហើយកម្មវិធីជាច្រើន នឹងត្រូវការពេលវេលាដើម្បីកែសម្រួល និងអនុវត្តដោយសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបាននិយាយថា ករណីប្រើប្រាស់ដែលមិនមានការវិនិច្ឆ័យ ដូចជាការធ្វើឯកសារដោយស្វ័យប្រវត្តិ នឹងជួយសន្សំសំចៃពេលវេលារបស់គ្រូពេទ្យផ្នែកវះកាត់៕