(ភ្នំពេញ)៖ ត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយជាមួយការប្រគំតន្ត្រីទេសចរណ៍ ខារ៉ាបាវ ២០២៤ ប្រជុំដោយតារាចម្រៀងល្បីៗ នឹងចេញដំណើរទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅបរិវេណដីឡូតិ៍ជាប់មាត់ស្ទឹងក្បាលស្ពានថ្ម ភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តារាចម្រៀងល្បីៗ ដែលនឹងសម្តែងជូន ក្នុងការប្រគំតន្ត្រីនេះ មានដូចជា លោក ណុប បាយ៉ារិទ្ធ កញ្ញា ប៉ាច គីមមួយ លោក លីម តិចម៉េង លោក ថុល សុភិទិ លោក ស៊ឹម ច័ន្ទពន្លឺ លោក នាង ដាវីន៕