(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងនៅថ្ងៃពុធថា ការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងការហាមឃាត់អត្តពលិករបស់រុស្ស៊ី ពីការហែក្បួនបើកព្រឹត្តិការណ៍ Paris Olympics នៅខែកក្កដាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

លោក Peskov បានហៅការហាមឃាត់នេះ គឺជាការរំលោភលើផលប្រយោជន៍របស់អត្តពលិក ដែលវាបានប្រឆាំងនឹងមនោគមវិជ្ជាទាំងស្រុង នៃព្រឹត្តិការណ៍កីឡាអូឡាំពិក។

សូមជម្រាបថា ព្រឹត្តិការណ៍ Paris Olympics ឆ្នាំ២០២៤ នឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ៕