(ម៉ាទ្រីដ)៖ អ្នកចាំទីរបស់ក្លិប Real Madrid កីឡាករ Thibaut Courtois បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីបានរងរបួសរហែកបន្ទះឆ្អឹងខ្ចី នៅជង្គង់ខាងស្តាំរបស់លោក អំឡុងពេលហ្វឹកហាត់។ នេះបើយោងតាមការឱ្យដឹងពីក្លិបលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិបែលហ្សិករូបនេះ នឹងអវត្តមានរយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីរបួសកាលពីថ្ងៃអង្គារ។

គួររំលឹកថា កីឡាករវ័យ ៣១ឆ្នាំខាងលើបានអវត្តមានជាច្រើនខែផងដែរ បន្ទាប់ពីមានបញ្ហារហែកសរសៃចងសន្លាក់ជង្គង់ (ACL) ខាងឆ្វេងរបស់លោកកាលពីខែសីហាឆ្នាំមុន។

​Courtois បានបង្ហាញខ្លួន ៣១លើកក្នុងលីគសម្រាប់ក្លិប Real កាលពីរដូវកាលមុន ប៉ុន្តែមិនទាន់បានប្រកួត សម្រាប់ក្លិបរបស់លោកនៅឡើយនោះទេ ក្នុងយុទ្ធនាការនេះ។

សូមជម្រាបថា Real ដែលកំពុងឈរនៅកំពូលតារាង La Liga និងមាន ៨ពិន្ទុលើក្លិបគូប្រជែង Barcelona នោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិបភ្ញៀវ Athletic Bilbao នៅថ្ងៃទី៣១ ខែមីនានេះ៕