(ខាឌីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល នឹងពើបប្រទះទល់នឹងហ្វាំងឡង់នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្នុងការប្រជែងកៅអីទៅលេងពានរង្វាន់អឹរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ជាបន្តទៀត។

ការប្រកួតសម្រាប់ជុំទី២ ក្រោយពីវគ្គចែកពូលបានបញ្ចប់ក្នុងនាមជាក្រុមលេខ២ ល្អក្នុងការឡើងទៅបំពេញកៅអីវគ្គ ២៤ក្រុមនៅប្រទេសអាល្លឺម៉ង់ ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

វ៉េល ដែលស្ថិតក្រោមការដឹកនាំដោយលោក Robert Page តពីលោក Ryan Giggs នោះ នឹងត្រូវបើកទ្វារកីឡដ្ឋាន Cardiff City របស់ខ្លួន ដើម្បីទទួលក្រុមហ្វាំងឡង់ ស្របពេលប៉ូឡូញ ក៏បើកទ្វារផ្ទះទទួលក្រុមភ្ញៀវអ៊ីស្តូនី ដើម្បីលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដូចគ្នា ក្នុងការស្វែងរកក្រុមឈ្នះឡើងទៅផ្តាច់ព្រ័ត្រ ដណ្តើមកៅអីជុំចុងក្រោយតែម្តង។

ក្រុមរហស្សនាម «នាគសមុទ្រ» មួយនេះបានកំពុងព្យាយាមស្វែងរកកៅអី ដើម្បីលេងជុំចុងក្រោយនៅ Euro ជាលើកទី៣ ជាប់ៗគ្នា បន្ទាប់ពីធ្វើបាននៅឆ្នាំ២០១៦ និងឆ្នាំ២០២០។

នេះក៏ជាការលេងជម្រុះលើកដំបូងផងដែរសម្រាប់វ៉េល គិតចាប់តាំងការប្រកាសចូលនិវត្តន៍របស់កីឡាករសំខាន់ Gareth Bale ក្នុងនាមកីឡាករល្អបំផុតជាប្រវត្តិសាស្រ្តរបស់ពួកគេ ក្រៅពីកីឡាករផ្សេងទៀតមានដូចជា Joe Allen ជាដើម៕