(ភ្នំពេញ)៖ ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនម៉ាស៊ីនព្រីនជាមួយបច្ចេកវិទ្យា ឈានមុខគេសម្រាប់ផ្នែកអាជីវកម្មពិភពលោក បានធ្វើការណែនាំ EcoBear ជាទូតសុច្ឆន្ទៈនៃម៉ាស៊ីនព្រីនប្រភេទ Inkjet ម៉ូឌែល EcoTank របស់ខ្លួន។ ជាមួយនឹងបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ប្រភេទម៉ាស៊ីនព្រីនក្រោមម៉ូឌែលនេះ ធានាផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន និងប្រសើរជាងប្រភេទម៉ាស៊ីនព្រីនឡាស៊ែរទាំងឡាយ សម្រាប់សហគ្រាសគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Company Limited បានលើកឡើងថា ក្រុមហ៊ុន Epson បានកំណត់គោលដៅយ៉ាងច្បាស់លាស់ក្នុងការឆ្ពោះទៅរកកិច្ចគាំពារបរិស្ថាន ហើយឥឡូវនេះយើងបានខិតខំប្រឹងប្រែងដើម្បីធានាថា យើងក្លាយជាក្រុមហ៊ុនអព្យាក្រឹត ដែលកាត់បន្ថយការបំភាយកាបូន ក្នុងបរិយាកាស និងបញ្ឈប់ការប្រើប្រាស់ធនធានកម្រក្រោមដីនៅឆ្នាំ 2050។ ក្

ក្រុមហ៊ុននេះ បានចូលរួមយ៉ាងសកម្មក្នុងការជួយទប់ស្កាត់ ផលប៉ះពាល់បរិស្ថានជាមួយនឹងប្រតិបត្តិការរបស់ខ្លួន ដោយគ្របដណ្តប់ទៅលើដំណើរការផលិតកម្ម ផលិតផល សេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងៗទាំងមូល។ កាន់តែពិសេសជាងនេះទៀត ក្រុមហ៊ុន Epson មិនត្រឹមតែបានប្រកាន់ខ្ជាប់ នូវគោលគំនិតសេដ្ឋកិច្ចវិលជុំប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានផ្ដោតលើការវិនិយោគ នៃប្រព័ន្ធគាំពារបរិស្ថានផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានចាប់ផ្តើមផ្គត់ផ្គង់ជាមួយនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញរួចមកហើយ ក្នុងបរិមាណស្មើនឹងឬខ្ពស់ជាងថាមពលអគ្គិសនីប្រមាណ 876 GWh ដែលប្រើប្រាស់ជារៀងរាល់ឆ្នាំដោយរោងចក្រ និងការិយាល័យនៅគ្រប់ទីតាំងផលិតរបស់ Epson ទាំងអស់នៅទូទាំងពិភពលោក។ ដូច្នេះហើយទើបក្រុមហ៊ុន Epson បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងវិស័យឧស្សាហកម្មផលិតនៃប្រទេសជប៉ុន ដែលប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញទាំងស្រុង។ សម្រាប់បរិវត្តកម្មនេះដែរ គឺស្មើនឹងការជួយទប់ស្កាត់ការបំភាយកាបូន ចំនួន 400,000 តោន ឯណោះក្នុងមួយឆ្នាំ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះនិរន្តរភាពបរិស្ថាន បានជំរុញវិស័យសេដ្ឋកិច្ចមួយចំនួនធំឱ្យដំណើរការបានយ៉ាងរលូន ថែមទាំងវិវដ្តដំណើរការផលិតកម្មនៅក្នុងឧស្សាហកម្មជាច្រើនទៀតផង។ បើធៀបជាមួយនឹងក្រុមហ៊ុនដទៃបច្ចេកវិទ្យាបោះពុម្ពរបស់ Epson បានឆ្លើយតបទៅនឹងនិរន្ដរភាពបានប្រសើរជាងគេ។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បានបង្កើនសេចក្តីរីករាយដល់អតិថិជន តាមរយៈការជួយសន្សំសំចៃទាំងពេលវេលា និងថវិកា។ លើសពីនេះទៀតអតិថិជនរបស់យើង នឹងគ្មានការព្រួយបារម្ភ ចំពោះគុណភាពនៃការបោះពុម្ព បញ្ហាជួសជុល ឬការបំភាយសារធាតុពុល នៅក្នុងកន្លែងធ្វើការនោះទេ។ អត្ថប្រយោជន៍ទាំងអស់នេះ ត្រូវបានបំពេញតាមរយៈបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) របស់យើង។

ចាប់ពីថ្ងៃនេះតទៅទូតសុច្ឆន្ទៈរបស់ Epson នឹងធ្វើការផ្ដោតសំខាន់លើការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដោយផ្ដល់ការយល់ដឹងពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ និងមុខងារផ្សេងៗរបស់ប្រភេទម៉ាស៊ីនព្រីនម៉ូឌែល EcoTank។ ពួកយើងសូមលើកទឹកចិត្តសហគ្រិនទាំងឡាយឱ្យបន្តប្រើប្រាស់បច្ចេកវិទ្យមួយនេះ និងរីករាយជាមួយនឹងការប្រើប្រាស់ឧបករណ៍ដែលមានការចំណាយប្រកបដោយប្រសិទ្ធភាព និងគុណភាពបោះពុម្ពប្រកបដោយនិរន្តរភាព ដែលបានស្ថាបនិកឡើងដោយក្រុមហ៊ុន Epson។

បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) របស់ Epson មានសមត្ថភាពបញ្ចេញទឹកថ្នាំលើក្រដាសផ្ទាល់ដោយមិនចាំបាច់ប្រើកម្ដៅនោះឡើយ។ ផ្ទុយទៅវិញវាមានភាពងាយស្រួលជាងម៉ាស៊ីនព្រីនឡាស៊ែរទូទៅដែលត្រូវការកម្ដៅ និងឆ្លងកាត់ជំហានជាច្រើន សម្រាប់ការចាប់ផ្តើមនៃការបោះពុម្ព។ បើធៀបនឹងម៉ាស៊ីនព្រីនឡាស៊ែរ ម៉ាស៊ីនព្រីន Epson ដែលមានបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) អាចសន្សំសំចៃថាមពលបានរហូតដល់ទៅ 85% និងកាត់បន្ថយការបំភាយកាបូនបានដល់ទៅ 85% ឯណោះ។ ចំពោះការប្រើប្រាស់ធនធានកម្រសម្រាប់ផលិតផ្នែកផ្សេងៗរបស់ម៉ាស៊ីន និងគ្រឿងបន្លាស់វិញ គឺតិចជាង 59%។

អ្វីដែលសំខាន់នោះ បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) មានន័យថាភាពធន់របស់ក្បាលម៉ាស៊ីនព្រីនគឺ មានអាយុកាលយូរជាង ដោយសារតែផ្នែកសំខាន់ៗទាំងប៉ុន្មានរបស់ម៉ាស៊ីនមិនត្រូវបានប៉ះពាល់ដោយកម្ដៅ។ លើសពីនេះបច្ចេកវិទ្យាមិនប្រើកម្ដៅ ធានាបាននូវល្បឿនបោះពុម្ពលឿន និងគុណភាពដិតជាប់ល្អ។ បច្ចេកវិទ្យានេះដែរក៏ជំរុញឱ្យម៉ាស៊ីនព្រីនអាចចាប់ផ្តើមបោះពុម្ពភ្លាមៗបន្ទាប់ពីការបើក ពោលគឺពុំចាំបាច់ប្រើពេលសម្រាប់កម្ដៅម៉ាស៊ីនទុកជាមុននោះទេ។ ចំណែកឯគុណភាព និងកម្រិតច្បាស់នៃការបោះពុម្ពវិញ ក៏គួរជាទីពេញចិត្តដូចម៉ាស៊ីនព្រីនឡាស៊ែរទូទៅដែរ។

ប្រភេទម៉ាស៊ីនព្រីនដែលត្រូវបានណែនាំដោយ EcoBear នេះដែរ បានដាក់គោលដៅដើម្បីផ្ដល់ភាពងាយស្រួលដល់សហគ្រិនទាំងឡាយ មិនថាសហគ្រាសធុនតូច មធ្យម ឬសាជីវកម្មធុនធំនោះទេ។ ម៉ាស៊ីនព្រីន EcoTank L3250 និង EcoTank L15150 គឺជាប្រភេទម៉ាស៊ីនព្រីន Inkjet ដែលមានមុខងារច្រើន និងត្រូវបានរចនាឡើងសម្រាប់ការបោះពុម្ព ស្កេន ថតចម្លង ទូរសារ និងដោះស្រាយបន្ទុកការងារបោះពុម្ពធំៗ។ ទន្ទឹមនឹងនោះដែរ ម៉ាស៊ីនព្រីន EcoTank L8050 គឺជាម៉ាស៊ីនព្រីនពណ៌ចម្រុះជាមួយនឹងមេទឹកថ្នាំប្រាំមួយពណ៌ ហើយម៉ូឌែលទាំងបីនេះមានការរចនាបែបទាន់សម័យ និងមានទំហំតូចងាយស្រួលប្រើប្រាស់។ ឯការដាក់បញ្ចូលធុងទឹកថ្នាំទៅក្នុងម៉ាស៊ីននីមួយៗវិញ ពួកវាមានទំហំសមល្មមងាយស្រួល ដើម្បីកំណត់ទីតាំងដាក់ក្នុងការិយាល័យ សម្រាប់ប្រើប្រាស់។ ការបញ្ចូលទឹកថ្នាំក៏មានភាពស្រួលដែរ ដោយសារតែការរចនា ចេញមកការពារការបែកទឹកថ្នាំ និងការដាក់ពណ៌ទឹកថ្នាំខុសផងដែរ។

ម៉ាស៊ីនព្រីន EcoTank L3250 អាចបោះពុម្ពក្នុងល្បឿន 33 ទំព័រ ក្នុងមួយនាទី សម្រាប់ការបោះពុម្ពស-ខ្មៅ និង 15 ទំព័រ ក្នុងមួយនាទី សម្រាប់ការបោះពុម្ពកូល័រ។ ទឹកថ្នាំមួយឈុតៗរបស់វាវិញ អាចបោះពុម្ពបានរហូតដល់ទៅ 4,500 ទំព័រ ស-ខ្មៅ និង 7,500 ទំព័រ កូល័រ។ ម៉ូឌែលនេះក៏អាចបោះពុម្ពក្នុងទំហំមួយណាក៏បានរហូតដល់ទំហំ 4R (4x6)។ ជាមួយគ្នានេះដែរ ម៉ាស៊ីនព្រីន EcoTank L15150 មានប្រសិទ្ធភាពខ្ពស់ និងអាចបោះពុម្ពទំហំរហូតដល់ទៅ A3 ទៀតផង។ ឈុតទឹកថ្នាំរបស់វាផ្ទុកទឹកថ្នាំដែលអាចបោះពុម្ពបានរហូតដល់ 7,500 ទំព័រ ស-ខ្មៅ និង 6,000 ទំព័រ កូល័រ។ ទឹកថ្នាំរបស់វាគឺជាប្រភេទ DURABrite ET INK ថ្មី ដែលផ្តល់នូវរូបភាពច្បាស់ និងមានភាពរស់រវើក។

ពិសេសជាងនេះទៀត ប្រភេទម៉ាស៊ីនព្រីននេះពិតជាល្អសម្រាប់ការបោះពុម្ពបាកូដផងដែរ។ ដោយភ្ជាប់ជាមួយនឹងមុខងារបោះពុម្ពពីរជាន់ ម៉ូឌែលនេះអាចជួយអ្នកប្រើប្រាស់សន្សំសំចៃក្រដាសបានរហូតដល់ទៅ 50%។ ម៉ាស៊ីនព្រីន EcoTank L3250 និង EcoTank L15150 មានភ្ជាប់មកជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត Wi-Fi Direct ផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់អាចបញ្ជាការងារ បោះពុម្ពដោយស្វ័យប្រវត្តិ តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ដោយប្រើប្រាស់កម្មវិធី Epson Smart Panel ។ ម៉ាស៊ីនព្រីនប្រភេទនេះ ក៏ជំរុញដល់មុខងារសំខាន់ៗផ្សេងទៀតផងដែរ។

ឧទាហរណ៍ដូចជាម៉ាស៊ីនព្រីន Epson iPrint វាជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជាការបោះពុម្ព និងការស្កេនតាមរយៈប្រព័ន្ធ Wireless ។ ខណៈពេលដែល Cloud Storage និង Remote Print Driver អាចឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ជាមួយនឹងគុណភាព និងប្រសិទ្ធភាពខ្ពស់ ម៉ាស៊ីនព្រីន EcoTank L8050 ក៏អាចផ្តិតរូបថត គំនូរ និងការរចនាផ្សេងៗផងដែរ។ បំពាក់ដោយឈុតទឹកថ្នាំប្រាំមួយពណ៌ ម៉ាស៊ីនព្រីននេះអាចបោះពុម្ពបានរហូតដល់ទៅប្រាំបីរូបភាពក្នុងមួយនាទី។

ប្រសិនបើអ្នកប្រើប្រាស់ទាញយកកម្មវិធី Epson Smart Panel នៅលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ពួកគាត់នឹងអាចភ្ជាប់ទូរស័ព្ទ ទៅនឹងម៉ាស៊ីនព្រីននេះបានយ៉ាងងាយស្រួល ដើម្បីគ្រប់គ្រងការប្រើប្រាស់មុខងារផ្សេងៗ។ អ្នកក៏អាចបញ្ជាបើកបិទ កំណត់មុខងារផ្សេងៗ និងតាមដានស្ថានភាពប្រតិបត្តិការរបស់ម៉ាស៊ីនព្រីននៅលើទូរស័ព្ទផ្ទាល់។ មួយវិញទៀត ឈុតទឹកថ្នាំម៉ូឌែលនេះក៏អាចរ៉ាប់រងរហូតដល់ទៅ 2,100 ទំព័រ កូល័រ។

លោក Yunyong បន្ថែមថា សហគ្រិនទាំងឡាយ មិនថាជាអតីតយុទ្ធជន ឬអ្នកជំនួញជំនាន់ថ្មីដែលនៅកំពុងប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរ ស-ខ្មៅ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគាត់ក្នុងការផ្លាស់ប្តូរមកប្រើប្រាស់ម៉ាស៊ីនព្រីនម៉ូឌែល EcoTank ទាំងបីប្រភេទរបស់ក្រុមហ៊ុន Epson ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ម៉ាស៊ីនព្រីន Epson សន្យាថានឹងធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ជ្រាបយ៉ាងច្បាស់ថា អ្នកទាំងអស់គ្នាមិនចាំបាច់ ចំណាយប្រាក់បន្ថែមលើអគ្គិសនី និងថ្លៃជួសជុល ការបាត់បង់ពេលវេលា ក្នុងការកម្ដៅម៉ាស៊ីនមុនពេលប្រើប្រាស់ ឬត្រូវប្រឈមនឹងការបំភាយកាបូន ក្នុងបរិយាកាសពីការប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរទៀតឡើយ។

ដោយធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ម៉ាស៊ីនព្រីន Epson អ្នកប្រើប្រាស់ទាំងអស់ពិត ជាបានចូលរួមចំណែកក្នុងការថែទាំការពារបរិស្ថាន និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិកនៅលើពិភពលោក ពោលគឺ ការប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរ បណ្តាលឱ្យមានគំនរកាកសំណល់ និងទឹកថ្នាំសេសសល់ដែលប៉ះពាល់ដល់បរិស្ថាន។ អ្នកសាកគិតទៅមើល៍! ប្រសិនបើអ្នកអាចបោះពុម្ពកូល័រក្នុងតម្លៃទាប ចុះហេតុអី្វបានជាអ្នកនៅតែបន្តបោះពុម្ពស-ខ្មៅទៀត?។ សម្រាប់ព័ត៌មានបន្ថែមអំពី EcoBear និងម៉ាស៊ីនព្រីនទាំងបីប្រភេទក្រោមម៉ូឌែល Epson EcoTank សូមចូលទៅកាន់តំណភ្ជាប់នេះ facebook.com/EpsonCambodiaOfficial៕