(បរទេស)៖ អតីតបុគ្គលិក UPS ម្នាក់មានឈ្មោះថា Orville Beltrano ដែលមានទីលំនៅក្នុងតំបន់ Winnipeg ប្រទេសកាណាដា ត្រូវបានចោទប្រកាន់ពីបទ លួចផលិតផលរបស់ក្រុមហ៊ុន Apple ជាង៨៦៦គ្រឿង គិតជាទឹកប្រាក់មានតម្លៃជាង ១.៣ លានដុល្លារ ដើម្បីយកទៅលក់បន្តរកប្រាក់ចំណេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mac Rumors នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

យោងតាម Global News របស់ប្រទេសកាណាដា និងសារព័ត៌មាន Winnipeg Free Press បានឲ្យដឹងថាបុគ្គលិក UPS ឈ្មោះ Orville Beltrano បានលួចឧបករណ៍ Apple ប្រមាណ ៨៦៦គ្រឿងពីឃ្លាំង ដែលគាត់បានធ្វើការតាំងពីឆ្នាំ២០១៣។ Beltrano មានតួនាទីជាអ្នកមើលការខុសត្រូវនៅទីតាំង។ តាមការចេញផ្សាយបានឲ្យដឹងថា នៅចន្លោះខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ លោក Beltrano បានដាក់ប្រាក់ច្រើនជាង ២៣២,០០០ដុល្លារ នៅក្នុងគណនីធនាគាររបស់លោក។ ហើយលោក ត្រូវបានក្រុមហ៊ុន UPS បណ្តេញចេញនៅថ្ងៃទី ខែមករា និងត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ។

ក្រោយចាប់ខ្លួន រូបលោក ត្រូវបានអ្នកស៊ើបអង្កេត និងរកឃើញថាមានសាច់ប្រាក់ចំនួន ៩,០០០ដុល្លារ កុំព្យូទ័រយួរដៃម៉ាក Macbook មួយគ្រឿង និងគ្រឿងអលង្ការដែលមានតម្លៃជាង ៩,០០០ ដុល្លារផ្សេងទៀត។ លោក Beltrano បានសារភាពថា ខ្លួនបានលួចផលិតផល Apple និងគ្រឿងអលង្ការពីក្រុមហ៊ុន UPS និងបាននិយាយថា លោកបានប្រើលុយដើម្បីទិញផ្ទះតម្លៃ ៦៨០,០០០និងសងថ្លៃរថយន្ត Audi hatchback ប្រមាណ ៦០,០០០ដុល្លារ ក្នុងឆ្នាំ២០២១។

ការលួចនេះ ត្រូវបានគេរកឃើញបន្ទាប់ពី UPS បានចាប់ផ្តើមការស៊ើបអង្កេតក្នុងខែធ្នូឆ្នាំមុន ដើម្បីកំណត់ថា ហេតុអ្វីបានជាឧបករណ៍ Apple ជាច្រើនបានបាត់ពីឃ្លាំងនៅក្នុងរដ្ឋធានី Winnipeg។ កាមេរ៉ាឃ្លាំមើលត្រូវបានដំឡើង ហើយលោក Beltrano ត្រូវបានគេរកឃើញថា មានសកម្មកំពុងលួចផលិតផលពីប៉ាឡែត ដែលត្រូវបានគេសន្មត់ថាត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Ontario។ ពេលនេះ លោកត្រូវបានគេចោទប្រកាន់ថាបា នលួចទូរស័ព្ទ iPhone ចំនួន ១២០គ្រឿង បន្ថែមទៀតនៅក្នុងការផ្លាស់ប្តូរតែមួយនៅក្នុងខែមករា ឆ្នាំ២០២៤។

គួរជម្រាបថា ជុំវិញសំណុំរឿងនេះ ព្រះរាជអាជ្ញាបានស្នើសុំឱ្យតុលាការអនុម័តការរឹបអូសផ្ទះរបស់ Beltrano សាច់ប្រាក់ក្នុងគណនីធនាគារ និងរថយន្ត Audi hatchback របស់លោកផងដែរ៕