(ក្រុងរ៉ូម)៖ អតីតកីឡាករនៃក្លិបបាល់ទាត់ Manchester City និង Real Madrid គឺ Robinho ត្រូវបានតុលាការកំពូលអ៊ីតាលីកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំនៅប្រទេសប្រេស៊ីល ពីបទចូលរួមសកម្មភាពរំលោភសេពសន្ថវៈ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Robinho ដែលបច្ចុប្បន្នវ័យ ៤០ឆ្នាំ ត្រូវបានរកឃើញទោសកំហុសនៅឆ្នាំ២០១៧ ដោយតុលាការអ៊ីតាលី ដែលបានឃុបឃិតជាក្មេងក្រុមទំនើង ក្នុងការចាប់រំលោភស្រ្តីវ័យ ២២ឆ្នាំ សញ្ជាតិអាល់បានីកាលអំឡុងឆ្នាំ២០១៣ ពេលកំពុងប្រកបអាជីពក្នុងក្លិប AC Milan របស់អ៊ីតាលីផងដែរ។

បច្ចុប្បន្នរូបគេកំពុងរស់នៅប្រេស៊ីល ដែលប្រេស៊ីលពុំព្រមធ្វើបត្យាប័នបញ្ជូន Robinho មកឱ្យប្រទេសនៅអឺរ៉ុប ក៏ត្រូវបានតុលាការអ៊ីតាលីកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ៩ឆ្នាំនៅប្រេស៊ីលតែម្តង។

បើយោងតាមមេធាវីរបស់ Robinho គឺរូបគេនៅតែមានសិទ្ធិ ក្នុងការប្តឹងជំទាស់ជុំវិញការសម្រេចនេះដដែល។

Robinho ដែលធ្លាប់លេងឱ្យជម្រើសជាតិសាំបាប្រេស៊ីលបាន ១០០ប្រកួតផងនោះ បានរងបរាជ័យក្នុងការប្តឹងជំទាស់ ម្តងរួចមកហើយនៅអ៊ីតាលីឆ្នាំ២០២០ នៅមុនពេលតុលាការកំពូលអ៊ីតាលីជំនុំជំរះក្តីចុងក្រោយរបស់លោកនៅឆ្នាំ២០២២ នឹងប្រកាសចាប់ខ្លួនដល់បច្ចុប្បន្ននេះទៀត៕