(ភ្នំពេញ)៖ Raffles Hotel Le Royal សណ្ឋាគារដ៏ប្រណីតបំផុតនៅអាស៊ីអាគ្នេយ៍ បាននិងកំពុងបើកទ្វារទទួលមេចុងភៅល្បីឈ្មោះ Chef Martin Simolka មកពីក្រុងប៉ារីស ដើម្បីចម្អិនម្ហូបអាហារជូនភ្ញៀវ ស្របពេលសណ្ឋាគារនៅក្នុងរាជធានីភ្នំពេញមួយនេះ កំពុងលើកកម្ពស់មុខម្ហូបប្រីណីតៗ នៅកម្ពុជា។

Chef Martin គឺជាមេចុងភៅ សណ្ឋាគារផ្កាយ៥ Sofitel Le Scribe នៃក្រុមហ៊ុន Paris Opéra ដែលគ្រប់គ្រង Rivage ដែលជាភោជនីយដ្ឋានដ៏ល្បីល្បាញរបស់សណ្ឋាគារ ដោយបម្រើមុខម្ហូបបែបមេឌីទែរ៉ាណេ ក្នុងលក្ខណៈរ៉ូម៉ែនទិក និងសហសម័យ។ គាត់បានអភិវឌ្ឍខ្លួន និងជំនាញធ្វើម្ហូប នៅទីតាំងជាច្រើន ដូចជា ភោជនីយដ្ឋាន Restaurant Pavillon Ledoyen (ផ្កាយ៣ Michelin); ភោជនីយដ្ឋាន Restaurant l’Abeille (ផ្កាយ២ Michelin) នៃសណ្ឋាគារ Shangri-La ក្រុងប៉ារីស; Molitor Paris; The Peninsula Paris; and Four Seasons Hotel George V ជាដើម។

វិធីសាស្រ្តធ្វើម្ហូបដ៏ប្លែករបស់គាត់ ផ្តោតលើផលិតផលក្នុងស្រុកថ្មីៗ និងគ្រឿងផ្សំគុណភាពខ្ពស់បំផុត ដោយផ្តោតលើរដូវកាល រួមជាមួយនឹងការសង្កត់ធ្ងន់លើគ្រាប់ពូជ គ្រាប់ធញ្ញជាតិ ប្រេងដែលបានបញ្ចូល និងគ្រឿងទេស។

Chef Martin និយាយថា៖ «ការធ្វើម្ហូប គឺនិយាយពីការចែករំលែក ភាពរីករាយ និងវិន័យ ទាំងអតិថិជន និងក្រុមរបស់ខ្ញុំក្នុងភោជនីយដ្ឋាន»

នៅភោជនីយដ្ឋាន Restaurant Le Royal នៃសណ្ឋាគារ Raffles Hotel Le Royal មេចុងភៅ Chef Martin នឹងបង្ហាញជម្រើសអាហារឆ្ងាញ់ៗចំនួនពីរជារៀងរាល់ថ្ងៃ រួមទាំងឈុតអាហារពេលល្ងាច (តម្លៃ ៨៨ដុល្លារឡើងទៅ) បម្រើចន្លោះម៉ោង ១៨៖៣០ ដល់ ២២៖៣០ និងឈុតអាហារថ្ងៃត្រង់ (តម្លៃ ៣៨ដុល្លារឡើងទៅ) បម្រើចន្លោះម៉ោង ១២៖០០ ដល់ ១៥៖០០។ អាហារទាំងអស់រួមបញ្ចូលការទទួលទានស្រាដោយសេរី បន្ថែមពីលើរសជាតិពិសេសរបស់ Louis XIII ។

Chef Martin មានវត្តមានចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ បើលោកអ្នកចង់សាករសជាតិពិសេសនៃស្នាដៃរបស់មេចុងភៅរូបនេះ សូមកក់ទុកជាមុន៕