(ភ្នំពេញ)៖ អាន់ឆ័រវ៉ាយ (Anchor White) ទទួលបានការកោតសរសើរពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបទៅនឹងការយកអង្ករបាត់ដំបងដ៏ល្បីល្បាញ មកធ្វើជាគ្រឿងផ្សំចម្បងដើម្បីផលិតបានអាន់ឆ័រវ៉ាយ ដែលមានរសជាតិស្រាល ស្រទន់ ស្រស់ស្រាយ។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើទ្បើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ស្រូវអង្ករ បានប្រគល់លិខិតសសើរដល់ លោក​ Andy Hewson ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ វិញ្ញាបនបត្រនេះជាការឆ្លើយតប ចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការប្រើប្រាស់ និងលើកកម្ពស់អង្ករក្នុងស្រុក សម្រាប់ផលិតស្រាបៀររបស់ខ្លួន ជាពិសេសអង្ករដែលមានប្រភពមកពីវាលស្រែ ដែលមានជីជាតិរបស់ខេត្តបាត់ដំបង។

លោកបណ្ឌិត​ យ៉ង សាំងកុមារា បានមានប្រសាសន៍ថា «យើងខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រ និងការលើកស្ទួយវិស័យកសិកម្មក្នុងស្រុក។ តាមរយៈការប្រើប្រាស់អង្ករ​កម្ពុជា​សម្រាប់​ផលិតស្រាបៀរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មិនត្រឹមតែជួយដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញពីមរតកកសិកម្មដ៏សម្បូរបែបរបស់ប្រទេសយើងផងដែរ។ នេះ​ជាយន្ត​ការ​ឈ្នះ​ឈ្នះ​ ​ទាំងសម្រាប់​បរិស្ថាន និង​សេដ្ឋកិច្ច​របស់កម្ពុជា​យើង»

អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកស្ទួយស្រូវអង្ករកម្ពុជា និងគាំទ្រកសិករកម្ពុជា។ លោក​បញ្ជាក់​ថា ការ​លះបង់​នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការខិត្តខំ និង​លះបង់​របស់​កសិករ​ខ្មែរ​ដែល​ផលិត​បានជាអង្ករ​ល្អ​បំផុត​នៅ​អាស៊ី​បានយ៉ាង​ជាប់លាប់។ ជាពិសេស អង្ករបាត់ដំបងដែលបាននឹងកំពុងធ្វើឲ្យកក្រើកឆាកអន្តរជាតិ សម្រាប់គុណភាព ក្លិន និង​រសជាតិ​ដ៏ពិសេសរបស់វា ដូចដែលបានបង្ហាញនៅក្នុងការឈ្នះពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោកចំនួនប្រាំដង ក្នុង​ទសវត្សរ៍​ចុងក្រោយនេះ។

កញ្ញា Kelly Chng ប្រធានផ្នែកគ្រប់គ្រងម៉ាកយីហោនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា «នៅកម្ពុជាគេតែងតែនិយាយតៗគ្នាថា មានបាយឆ្ងាញ់ ម្ហូបអ្វីក៏ឆ្ងាញ់តាមហ្នឹងដែរ។ នេះបង្ហាញពីសារសំខាន់ និងការរឱ្យតម្លៃខ្ពស់ លើគុណភាពអង្ករនៅក្នុងសង្គមខ្មែរយើង។ យើងពេញចិត្តក្នុងការបង្កើតស្រាបៀរដែល ស័ក្តិសមយ៉ាង​ល្អឥតខ្ចោះជាមួយនឹងមុខម្ហូប ដ៏សម្បូបែបរបស់ប្រទេសកម្ពុជា មានទាំងរសជាតិ ផ្អែម ប្រៃ ជូរ ហឹរ។ នេះជាមូលហេតុ​ដែលយើងជ្រើសរើសប្រើប្រាស់អង្ករ ដែលមានប្រភពពីដីស្រែមានជីជាតិរបស់កម្ពុជា​ ជាចម្បងពីទីក្រុងច្នៃប្រឌិតរបស់ UNESCO​ គឺទីក្រុងបាត់ដំបង ដើម្បីផលិតស្រាបៀរ Anchor White ដែលជាលទ្ធផលទទួលបានស្រាបៀរ ដែលមាន​រសជាតិស្រាលស្រទន់ ស្រស់ស្រាយ ស្រួលលេប។

លោក Andy Hewson អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបន្ថែមថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការទទួលលិខិតសសើរនេះពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវ​អង្ករ​កម្ពុជា ជាពិសេសនៅក្នុងឆ្នាំដ៏មានអត្តន័យនេះ ខណៈដែលយើងនឹងប្រារព្ធខួប ៣០ឆ្នាំនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា​ ចាប់តាំង​ពីឆ្នាំ ១៩៩៤ មក ក្នុងនោះគោលបំណងរបស់យើងនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺបង្កើតភាពរីករាយក្នុង​ឱកាសជួបជុំ និងធ្វើឱ្យពិភពលោកកាន់តែប្រសើរជាងមុន។ អស់រយៈពេលជាង ៣០ឆ្នាំមកនេះយើងមានមោទនភាព​ដែលបាន​ដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមទាំងការគាំទ្រការងារដោយប្រយោលជាច្រើន ​នៅក្នុង​ការផ្តល់តម្លៃអង្ករក្នុងស្រុកឱ្យសមទៅនឹងច្រវាក់ផលិតកម្ម និងសហគមន៍កសិកម្ម»។

មហិច្ឆតា «ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» រយៈពេលវែងរបស់ ហ៊ិននីគែន ខេមបូឌា មានគោលបំណងបង្កើនការ​រួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបី គឺនិរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយ​ការទទួលខុសត្រូវ។ នៅលើកម្រិតអន្តរជាតិ ហ៊ិននីគែន ជាក្រុមហ៊ុនផលិតស្រាបៀរពិភពលោកដំបូងគេ ដែលមាន​គោលដៅ​ក្នុង​ការធ្វើឱ្យអព្យាក្រឹតកាបូនសូន្យ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានអនុម័តដោយ​គំនិត​ផ្តួចផ្តើមវិទ្យាសាស្រ្តផ្អែកលើគោលដៅ (SBTi)។

ដើម្បីគាំទ្របន្ថែមទៀតដល់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពសម្រាប់វិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចាប់ដៃគូជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រ​កសិករ ដែលជាសមាជិក​នៃ​សហគមន៍កសិកម្មក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់ឱ្យកសិករទទួលបានធនធាន ដែលអាចឱ្យពួកគេបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូលកាន់តែប្រសើរទ្បើង។

ដើម្បីបង្កើតចរន្តបណ្តាញ​តម្លៃ​ស្រូវក្នុងស្រុក ហ៊ិននីគែន ខេមបូឌា បានសហការជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) - ក៏បានប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករដើម្បីបង្កើតថាមពលកកើតឡើងវិញ (កំដៅ) នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។​ ការប្រើប្រាស់អង្កាមប្រែក្លាយកាកសំណល់សរីរាង្គ​ ដែលនឹងត្រូវ​បោះ​ចោល​ទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។

Anchor White ក៏ត្រូវបានចេញើលក់ក្នុងដបថ្មី ដែលអាចប្រមូលមកប្រើប្រាស់ឡើងវិញបានក្នុងខែនេះផងដែរ។ ជាមួយនឹងការវេចខ្ចប់ដែលជាកត្តារួមចំណែកដ៏សំខាន់ ដល់ការបោះជំហាននៃចរន្តបណ្តាញតម្លៃពេញលេញរបស់អ្នកផលិត ដូច្នេះហើយ ការពន្លឿនការវេចខ្ចប់ដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន គឺជាគន្លឹះក្នុងការសម្រេច​បាននូវគោលដៅ​ក្នុងការ​បង្កើន​ការប្រើប្រាស់ឡើងវិញ រយៈពេលវែង។ កម្មវិធីប្រមូលដបត្រឡប់មកវិញ ត្រូវបានចាប់ផ្តើមនៅក្នុង​ប្រទេសកម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ ដែលឥឡូវនេះយើងបាននាំមុខក្នុង​ចំណោមក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ និងអាជីវកម្ម​បដិសណ្ឋារកិច្ច​ក្នុងស្រុក។ បារ និងភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ នឹងប្រគល់ដបមកវិញមកកាន់ហ៊ិននីគែន ខេមបូឌា (Heineken®, Tiger, ABC, និង Anchor) ពីការលក់នៅក្នុងហាងរបស់ពួកគេ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនពង្រឹងនូវសកម្មភាពការពិសាក្នុងកម្រិតសមស្រប និងគ្មានជាតិអាល់កុល ដើម្បីឈានដល់​អតិថិជន១ពាន់លាននាក់ ជារៀងរាល់ឆ្នាំតាមរយៈសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។ ចំណែកឯសកម្មភាព​ក្នុងស្រុកវិញ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បង្កើតភាពជាដៃគូរយៈពេលមួយឆ្នាំថ្មីជាមួយ Grab Cambodia ពីដើមឆ្នាំនេះ ដើម្បីលើកកម្ពស់ដល់អតិថិជន និងអ្នកប្រើប្រាស់ អាចទទួលបានភាពរីករាយ ក្នុងការជួបជុំជាមួយនឹងការទទួលខុសត្រូវ និងមិនពិសាគ្រឿងស្រវឹង ហើយបើកបរ តាមរយៈការប្តេជ្ញាចិត្តលើឧស្សាហកម្មទាំងមូល ក្នុងការធ្វើការរួមគ្នាឆ្ពោះទៅរកការ​អនុវត្ត​ឧស្សាហកម្មនេះ ឱ្យកាន់តែរឹងមាំ និងប្រកបដោយការទទួលខុសត្រូវ៕