(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តត្បូងឃ្មុំហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីម៉ោង ០៨៖០០នាទីយប់ ដល់ម៉ោង១១៖៣០នាទីយប់។

តារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា តារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក ខាន់ ជេមស៌, លោក សុវត្ថិ មុនីវណ្ណ, កញ្ញា ខាត់ សួស្តី, លោក Nak Fake, លោក រាជ ប្រាថ្នា, Team BGB, លោក ពូ និង កញ្ញា អេមមី។

ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀងដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមទស្សនាបានដោយសេរី៕

https://www.facebook.com/share/v/CRXJzhJ1Mf9N24zT/?mibextid=KsPBc6