(ភ្នំពេញ)៖ ក្រុមហ៊ុនឱសថវៀតណាម ស៉ិន ង៉ុក លីញ របស់ប្រទេសវៀតណាម បានបើកសម្ពោធសាខាទី១ របស់ខ្លួននៅប្រទេសកម្ពុជា ដែលមានអាស្រ័យដ្ឋាន ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីសម្ពោធសាខានេះ បានធ្វើឡើងក្រោមវត្តមានលោក ង្វៀន ហ៊ុយ តាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ។

បើតាមនាយកក្រុមហ៊ុន លោក VO KIM CU បានឱ្យដឹងថា ផលិតផលរបស់ក្រុមហ៊ុនឱសថវៀតណាម ស៉ិន ង៉ុក លីញ ផលិតឡើងដើម្បីយល់ដឹងពីបំណងប្រាថ្នារបស់អតិថិជន និងការយកចិត្តទុកដាក់ ក្នុងការនាំយក អ្នកប្រើប្រាស់នូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ពីប្រព័ន្ធអេកូឡូស៊ី ស៉ិនង៉ុកលីញ ដែលជាប្រភេទឱសថដ៏មានតម្លៃត្រូវបានចាត់ថ្នាក់ដោយរដ្ឋាភិបាលវៀតណាម ជាសម្បត្តិជាតិរបស់ប្រទេសវៀតណាម។

លោកបានបន្តថា «បន្ទាប់ពីរយៈពេលជិត ១០ឆ្នាំ នៃការស្រាវជ្រាវ និងអភិវឌ្ឍន៍តំបន់ដាំដុះ យិនស៊ិននៅលើកំពូលភ្នំ ងុកលីញ ក្នុងស្រុក ទូម៊ហ្សុងខេត្ត កូនទូមប្រទេសវៀតណាម ឥឡូវនេះ សម្ព័ន្ធរបស់យើង បានបើកដំណើរការប្រព័ន្ធអេកូឡូស៊ី ស៉ិន ង៉ុក លីញ ដែលនាំប្រជាជនប្រើប្រាស់ផលិតផលប្រកបដោយគុណភាពខ្ពស់»។

ក្នុងរយៈពេលជិត ១០ឆ្នាំ ប្រព័ន្ធអេកូឡូស៊ីនៃក្រុមឱសថ និងឱសថវៀតណាម ស៉ិន ង៉ុក លីញ រួមមាន៖ ២២អង្គភាព ស្ថិតក្រោម វិទ្យាស្ថានវិទ្យាសាស្ត្របច្ចេកវិទ្យា សាជីវកម្មនិងវិស័យផ្សេងៗ រួមមាន៖ វិស័យស្រាវជ្រាវវិទ្យាសាស្ត្រ, វិស័យផលិតកម្មវត្ថុធាតុដើម និងផ្នែកកែច្នៃផលិតផល, វិស័យទំនាក់ទំនងព័ត៌មាន និងវិស័យលក់អាជីវកម្ម។

នៅពេលដែលផលិតផលរបស់ក្រុមហ៊ុន ស៉ិន ង៉ុក លីញ ត្រូវបានដាក់លក់ជាផ្លូវការនៅលើទីផ្សារ ទទួលបានមតិវិជ្ជមានជាច្រើនពីអតិថិជន។ រហូតមកដល់ពេលនេះ នៅប្រទេសវៀតណាម មានបន្ទប់តាំងបង្ហាញ និងសាខាចំនួន ១៨នៅវៀតណាម នៅតាមខេត្ត និងក្រុងទូទាំង ប្រទេស។ ជាមួយនឹងតម្លៃដ៏ខ្ពង់ខ្ពស់ ស៉ិន ង៉ុក លីញ មានកម្មសិទ្ធិបន្ទាប់ពីបានដាក់តាំងបង្ហាញនៅប្រទេសឡាវ និងប្រទេសថៃ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយអាជីវកម្មមួយចំនួននៅសាធារណៈរដ្ឋបារាំង សង្ឃឹមថានឹងចែករំលែកប្រព័ន្ធអេកូ ស៉ិន ង៉ុក លីញ ទៅកាន់ប្រទេសកម្ពុជា និងរួមគ្នាជាមួយប្រជាជនខ្មែរ នាំយក ស៉ិន ង៉ុក លីញ ទៅគ្រប់ផ្ទះប្រជាពលរដ្ឋ។

នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតវៀតណាម បានអបអរសាទរ និងជូនពរចំពោះការបើកសម្ពោធសាខាក្រុមហ៊ុនឱសថ ស៉ិន ង៉ុក លីញ ខេមបូឌា ឯ.ក ប្រចាំកម្ពុជា និងសង្ឃឹមថាក្រុមហ៊ុននឹងនាំយកផលិតផលទាំងនេះចែកចាយដល់អតិថិជននៅកម្ពុជា។ ហើយជឿជាក់ថាក្រុមហ៊ុននឹងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបានជោគជ័យ ជាពិសេសត្រូវគោរពតាមច្បាប់ វិស័យនិងបទបញ្ញាតិផ្សេងៗរបស់ប្រទេសកម្ពុជា។

លោក ង្វៀន ហ៊ុយ តាំង រំពឹងថាក្រុមហ៊ុននឹងចូលរួមចំណែកក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តំណាងសាខាក្រុមហ៊ុនឱសថ ស៉ិន ង៉ុក លីញ ខេមបូឌា ឯ.ក គឺលោកស្រី ងៀន ធិទៀត លេខទូរស័ព្ទ៖ +855 975 192 122៕