(ភ្នំពេញ)៖ គម្រោងនេះមានគោលបំណងស្តារឡើងវិញនូវកំណើនផលស្ដុកនៃជលផលតំបន់ក្បែរឆ្នេរតាមរយៈការស្ដារប្រព័ន្ធអេកូឡូស៊ីស្មៅសមុទ្រ និងព្រៃកោងកាងនិងការបង្វែរមុខរបរពីការនេសាទមកធ្វើវារីវប្បកម្មក្នុងសមុទ្រជាលក្ខណៈពាណិជ្ជកម្មវិញ។ សហគ្រិនខ្មែរនឹងអនុវត្ដ សមាសភាគមួយនៃគម្រោងនេះ ដែលមានរយៈពេល ៥ឆ្នាំ (២០២៤ - ២០២៩) ដោយធ្វើឲ្យអាជីវកម្មតំបន់ឆ្នេរប្រកបដោយនិរន្ដរភាព និងបរិយាប័ន្នត្រូវបានបង្កើត និងធ្វើពាណិជ្ជកម្ម នៅក្នុងខេត្តចំនួន ៤ គឺ ខេត្តកំពត, ខេត្តកែប, ខេត្តកោះកុង និងខេត្តព្រះសីហនុ។

សហគ្រិនខ្មែរនឹងបើកទទួលការដាក់ពាក្យ ដើម្បីដេញថ្លៃគម្រោងផ្សេងៗដូចខាងក្រោម៖

១. យុទ្ធនាការផ្សព្វផ្សាយតាមសហគមន៍ (Outreach Campaign)
២. សិក្ខាសាលាអប់រំស្ដីអំពីការប្រកបធុរកិច្ចប្រកបដោយចីរភាព (Business Sustainability Training/Workshop)
. ការសិក្សាស្រាវជ្រាវលទ្ធភាព ទាក់ទងទៅនឹងជលផលសមុទ្រ (Marine Fishery Feasibility Study)
៤. កម្មវិធីជំនួបប្រជុំដៃគូពាក់ព័ន្ធ ដែលមានសកម្មភាពនៅតាមតំបន់សមុទ្រ (Coastal Gathering)
៥. កម្មវិធីប្រកួតប្រជែងធុរកិច្ចតាមតំបន់សហគមន៍ (Community Business Competition)
៦. កម្មវិធីផ្សារភ្ជាប់ទីផ្សារ (Market Linkage Program)
៧. កម្មវិធីគាំទ្រការបណ្ដុះបណ្ដាលស្ដង់ដាសុវត្ថិភាពចំណីអាហារ (Food Safety Standards Training and Support Program)
៨. កម្មវិធីហេដ្ឋារចនាសម្ព័ន្ធសហគមន៍ (Community infrastructure program)
៩. កម្មវិធីបណ្តុះបណ្តាលសម្ថភាពសហគ្រិនដល់សហគមន៍ (Entrepreneurial Capacity Development for Community)

ប្រសិនបើក្រុមហ៊ុន, ស្ថាប័ន, អង្គភាព និងក្រុមទីប្រឹក្សា របស់លោក-លោកស្រី មានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យដេញថ្លៃអនុវត្ត គម្រោងទាំងនេះ, សូមបំពេញពត៌មានលម្អិតតាមរយៈតំណភ្ជាប់ ឬ ស្កែន QR ខាងក្រោមឲ្យបានមុនថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ៥:០០រសៀល៕