(បរទេស)៖ ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្តឹងក្រុមហ៊ុនយក្ស Apple ក្នុងយុទ្ធនាការដែលរដ្ឋាភិបាលកំពុងបង្ក្រាបលើក្រុមហ៊ុន Big Tech និងបានចោទប្រកាន់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះថា បានផ្តាច់មុខទីផ្សារស្មាតហ្វូនធ្វើឱ្យប៉ះពាល់ដល់គូប្រជែងតូចៗ និងទម្លាក់តម្លៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

Apple ត្រូវបានរាយការណ៍មកថា បានចូលរួមជាមួយគូប្រជែងផ្សេងៗទៀត ដើម្បីផ្តល់ចម្លើយ ជុំវិញសំណុំរឿងដែលប្តឹងដោយនិយតករ ខណៈក្រុមហ៊ុនដែលចូលរួមនោះមានដូចជា Alphabet, Meta និង Amazon ហើយរឿងក្តីនេះគឺ ត្រូវបានចាត់វិធានការ ទាំងរដ្ឋបាលរបស់អតីត លោកប្រធានាធិបតី Donald Trump និងប្រធានាធិបតី Joe Biden បច្ចប្បន្ន។ ជុំវិញរឿងក្តីនេះ អគ្គមេធាវី Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកប្រើប្រាស់មិនគួរត្រូវបង់ថ្លៃខ្ពស់ទេ ពីព្រោះក្រុមហ៊ុនបំពានច្បាប់ប្រឆាំងការទុកចិត្ត»«ប្រសិនបើមិនមានបញ្ហាទេ Apple នឹងបន្តពង្រឹងភាពផ្តាច់មុខលើស្មាតហ្វូនរបស់ខ្លួន»

ងាកមកក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា Apple គិតប្រាក់ច្រើនដល់ទៅ ១,៥៩៩ដុល្លារ សម្រាប់ iPhone និងទទួលបានប្រាក់ចំណេញច្រើនជាងដៃគូប្រជែង ផ្សេងទៀតនៅក្នុងឧស្សាហកម្មនេះ។ ក្រុមមន្ត្រីក៏បាននិយាយផងដែរថា Apple គិតប្រាក់ពីដៃគូអាជីវកម្មផ្សេងៗ ចាប់ពីអ្នកបង្កើតកម្មវិធី រហូតដល់ក្រុមហ៊ុនកាតឥណទាន និងសូម្បីតែគូប្រជែងរបស់ខ្លួនដូចជា Google។ ជុំវិញរឿងក្តីនេះ ក្រសួងយុត្តិធន៌អាមេរិ ស្វែងរកវិធីសាស្ត្រនានា ដើម្បីបង្ខំឱ្យ Apple ដែលមានតម្លៃទីផ្សារ ២.៧ពាន់ពាន់លានដុល្លារ ផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើនអំពីរបៀប ដែលអាចចូលទៅកម្មវិធីដើម្បីប្រើ ប្រាស់ hardware ដែល Apple រចនា ឡើយ ដោយគ្មានការចំណាយច្រើន។

គួរជម្រាបថា គ្រាន់តែព័ត៌មាននេះបានលេចឡើងភ្លាម បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone មួយនេះបានធ្លាក់ចុះ ៤.១% ដល់ត្រឹម១៧១.៣៧ដុល្លារ ក្នុងមួយ នៅថ្ងៃព្រហស្បត្តិ៍នេះ។ សម្រាប់រឿងក្តីនេះ គឺនៅមិនទាន់ឈានដល់ទីបញ្ចប់ឡើយ ត្បិតក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវបានប្តឹង កំពុងស្ថិតក្រោមការស៉ើបអង្កេត៕