(សានតូស)៖ លោក Robinho អតីតកីឡាករល្បីលំដាប់ពិភពលោកមួយរូប ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីតុលាការនៃប្រទេសអ៊ីតាលីស្នើឱ្យប្រេស៊ីលចាប់បុរសវ័យ ៤០ឆ្នាំរូបនេះដាក់គុកចំនួន ៩ឆ្នាំ។

ការចាប់ឃាត់ខ្លួននេះដែរ គឺត្រូវបានធ្វើឡើងក្នុងផ្ទះរបស់លោក Robinho ផ្ទាល់តែម្តងដែលស្ថិតក្នុងទីក្រុង Santos ប្រទេសប្រេស៊ីល ក្រោមទោសទណ្ឌដែលត្រូវបានគេរកឃើញភស្តុតាងថាបានរួមគំនិតជាមួយក្រុមក្មេងទំនើងចាប់រំលោភសេពសន្ថវៈទៅលើស្រ្តីសញ្ជាតិអាល់បានីក្នុងក្លិបរាត្រីមួយកន្លែងស្ថិតក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីកាលឆ្នាំ២០១៣ ស្របពេលលោកកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប AC Milan ផងដែរ។

ថ្មីៗនេះដែររដ្ឋាភិបាលអ៊ីតាលី បានស្នើឱ្យប្រេស៊ីលចាប់ខ្លួនបុរសវ័យ ៤០ឆ្នាំ Robinho ដាក់គុក ៩ឆ្នាំ ក្រោយបរាជ័យក្នុងសំណើធ្វើបត្យាប័នរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Robinho ដែលធ្លាប់បានចំណាយពេល ២ឆ្នាំលេងនៅក្លិបមេឃខៀវ Manchester City បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ករណីរំលោភសេពសន្ថវៈនោះ «គឺជាការព្រមព្រៀងគ្នានោះទេ»