(ភ្នំពេញ)៖ ចូលរួមទាំងអស់គ្នាក្នុងការទទួលយកនូវទស្សនីយភាពចម្រុះដែលបង្កើតឡើងនូវក្នុងការផ្សព្វផ្សាយនិងលើកទឹកចិត្តឱ្យមនុស្សយើងគ្រប់រូបរួបរួមគ្នាក្នុងការបង្កើននូវភាពសុខដុមរមនាសម្រាប់ភពផែនដីយើងទាំងអស់គ្នា។

កម្មវិធីនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ក្នុងសាលផ្សារទំនើបអុីអនភ្នំពេញ ចាប់ពីម៉ោង៦ល្ងាចតទៅ!

ចូលរួមជាមួយនឹងប្រជាជនកម្ពុជា និងមនុស្សរាប់លាននាក់ទៀតនៅទូទាំងពិភពលោក​ ដោយបិទភ្លើងរយៈពេលមួយម៉ោងនៅវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃសៅរ៍ ទី២៣ ខែមីនាខាងមុខនេះ ដើម្បីបង្ហាញឆន្ទៈក្នុងការការពារបរិស្ថាន និងពិភពលោករបស់យើង។

ទាំងអស់គ្នាដើម្បីភាពសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដីយើង។​​ ​​
កុំអោយឱកាសនេះកន្លងផុតទៅ​ សូមអញ្ជើញចូលរួមទាំងអស់គ្នា!