(មេនឆេស្ទឺ)៖ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines (MAS) និងក្លិបបាល់ទាត់អាជីព Manchester United បានចុះហត្ថលេខាលើភាពជាដៃគូររយៈពេលវែង ដែលនឹងឃើញក្រុមហ៊ុនមួយនេះ បម្រើជាអាកាសចរណ៍ពាណិជ្ជកម្មផ្លូវការរបស់ក្លិបបិសាចក្រហម។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤។

នាយកគ្រប់គ្រងក្រុមហ៊ុន Malaysia Aviation Group លោក Izham Ismail បានប្រាប់ឲ្យដឹងថា ពេលនេះនឹងនាំមកនូវភាពតំណាងជាសកលសម្រាប់ភាគីទាំងពីរ។

លោក Izham បានបន្តថា MAS ទន្ទឹងរង់ចាំឱកាសដ៏គួរឱ្យរំភើបនៃកិច្ចសហការនេះ ដែលនឹងនាំភាពរីករាយ ជូនអ្នកចូលចិត្តកីឡាបាល់ទាត់ទូទាំងពិភពលោក។

Manchester United ក៏បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការផងដែរថា អតីតខ្សែការពារ Patrice Evra និង Wes Brown បានធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ ដើម្បីចូលរួមពិធីចុះកិច្ចសហការនេះ៕