(ប៉ារីស)៖ កីឡាករ Kylian Mbappe ជឿជាក់ថា រូបគេនឹងដឹងពីក្លិបដែលនឹងចូលរួមនៅរដូវកាលក្រោយ មុនពេលព្រឹត្តិការណ៍ European Championship ចាប់ផ្តើមនៅខែមិថុនាខាងមុខ។ នេះបើតាមសម្តីខ្សែប្រយុទ្ធសញ្ជាតិបារាំង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

Mbappe ដែលនឹងចាកចេញពីក្លិប Paris St Germain នៅរដូវក្តៅនោះ បានលើកឡើងថា «បានកំពុងផ្តោតលើការលេងតំណាងឱ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ Euro ព្រមទាំងព្រឹត្តិការណ៍ Olympics នៅទីក្រុង Paris ប្រសិនបើត្រូវបានកោះហៅឱ្យចូលលេង»

Mbappe បានប្រាប់អ្នកសារព័ត៌មាននៅមុនការប្រកួតមិត្តភាពក្នុងថ្ងៃសៅរ៍ មុនការលេងទល់នឹងក្រុមអាល្លឺម៉ង់ថា «ខ្ញុំនៅតែមិនទាន់មានការប្រកាសណាមួយ អំពីអនាគតរបស់ខ្ញុំនោះទេ ដោយសារតែខ្ញុំមិនទាន់មានអ្វីដែលត្រូវប្រកាស... ខ្ញុំតែងតែបាននិយាយថា នៅពេលដែលខ្ញុំមានអ្វីត្រូវប្រកាស ខ្ញុំនឹងប្រកាស ហើយខ្ញុំនឹងធ្វើវាក្នុងនាមកូនប្រុស ដោយខ្ញុំគិតថា អនាគតរបស់ខ្ញុំនឹងត្រូវបានដោះស្រាយ មុនព្រឹត្តិការណ៍ Euros»

ខ្សែប្រយុទ្ធឆ្នើមរូបនេះ បន្តលើកឡើងថា «ការលេងក្នុងព្រឹត្តិការណ៍ Olympics គឺជាក្តីសុបិនមួយ ប៉ុន្តែការសម្រេចចិត្ត មិនអាស្រ័យលើកីឡាករវ័យ ២៥ឆ្នាំនេះនោះទេ, ហើយខ្ញុំតែងតែងចង់លេងនៅព្រឹត្តិការណ៍ Olympics ដែលជាបំណងប្រាថ្នារបស់ខ្ញុំ មិនផ្លាស់ប្តូរនោះទេ ប៉ុន្តែប្រសិនបើខ្ញុំមិនត្រូវបានអនុញ្ញាតនោះ ខ្ញុំនឹងធ្វើអ្វីដូចដែលខ្ញុំបានប្រាប់»។

គួរជម្រាបថា ការប្រកួតបាល់ទាត់ផ្នែកបុរសនៅឯព្រឹត្តិការណ៍ Olympics គឺធ្វើឡើងរវាងក្រុមដែលមានអាយុក្រោម ២៣ឆ្នាំ (U-23) ដោយមានកីឡាករតែ ៣នាក់ប៉ុណ្ណោះ អាចមានអាយុលើសដែលបានកំណត់ក្នុងក្រុមនីមួយៗ។

សូមជម្រាបថា ជម្រើសជាតិមាន់គកបារាំង នៅមានការប្រកួតមិត្តភាព ជាមួយនឹងជម្រើសជាតិឈីលី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ មុនពេលបន្តទៅប៉ះជម្រើសជាតិអូទ្រីស ក្នុងការប្រកួតបើកឆាកក្នុងពូលនៅព្រឹត្តិការណ៍ Euro នៅថ្ងៃទី១៧ ខែមិថុនាខាងមុខ។ ខណៈព្រឹត្តិការណ៍ Paris Olympics ដែលបារាំងធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៤៕