(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ 4x4 ទូទាំងប្រទេស WURKZ Special Volleyball Cup 4x4 2024 នឹងប្រព្រឹត្តឡើងនៅខេត្តព្រះសីហនុចុងសប្តាហ៍នេះ នៅថ្ងៃទី២៣ និងទី២៤ ខែមីនា ចាប់ពីម៉ោង ៨ព្រឹកតទៅ នៅមណ្ឌលទីលានអនុវិទ្យាល័យ សម្តេចឪ ខេត្តព្រះសីហនុ ដែលមានក្លិបកីឡាបាល់ទះមកពី ៦ខេត្ត ចូលរួមប្រកួតដូចជា៖ ព្រះសីហនុ, តាកែវ, កំពត, កែប, កោះកុង, និងកំពង់ស្ពឺ។

កាលពីសប្តាហ៍មុន WURKZ Special Volleyball Cup 4x4 2024 គោលដៅទី៤ មណ្ឌលខេត្តព្រៃវែង បានរកឃើញក្រុមជ័យលាភីលេខ ១ លេខ២ ដែលបានទទួលកៅអីទៅប្រកួតនៅគោលដៅចុងក្រោយ មណ្ឌលរាជធានីភ្នំពេញ រួមមាន៖

* ក្រុមជ័យលាភីលេខ ១ ក្លិបស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ (B) ទទួលបានពានរង្វាន់១, កៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ១១លានរៀល
* ក្រុមជ័យលាភីលេខ ២ ក្លិបស្នងការដ្ឋាន ន.ប ខេត្តកណ្តាល ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញ ១ និងប្រាក់រង្វាន់ ៥លានរៀល។

ក្រៅពីនេះភេសជ្ជៈប៉ូវកម្លាំង វើក ក៏មិនភេ្លចឧបត្ថម្ភ ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយប្រាក់រង្វាន់ ២លានរៀល និង ១លានរៀលដែរ។

ចុងសប្តាហ៍នេះ សូមកុំភ្លេចចូលរួមគាំទ្រការប្រកួតបាល់ទះ 4x4 នៅចុងសប្តាហ៍នេះដោយផ្ទាល់ដោយសេរីនៅមណ្ឌលទីលានអនុវិទ្យាល័យ សម្តេចឪ ខេត្តព្រះសីហនុ ឬមើលការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia
WURKZ បង្កើនថាមពលឥតឈប់ឈរ!