(សៀមរាប)៖ សម្រាប់ ឆ្នាំ២០២៤នេះ សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានចាប់ដៃគូរសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ប្រធានបទស្តីអំពី «ឱកាសវិនិយោគនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ០៥:៣០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។

តាមរយៈកម្មវិធីដ៏មានសារៈសំខាន់មួយនេះ សំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា តាមរយៈការជជែកពិភាក្សា ការណែនាំ និងការប្រឹក្សាពីសំណាក់វាគ្មិនកិត្តិយស ដែលសុទ្ធសឹងតែជាបញ្ញាជនប្រកបដោយចំណេះដឹង បទពិសោធ និងសុទ្ធតែជាអ្នកដែលបានកសាងនូវស្នាដៃល្អៗក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងដែរ។ លើសពីនេះ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្មជាច្រើន រួមជាមួយនឹងសកម្មភាពទំនាក់ទំនង ក៏ដូចជាការពង្រីកបណ្តាញជាមួយសំណាក់អ្នកចូលរួម និងម្ចាស់អាជីវកម្មផ្សេងៗទៀតរួមមានទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាជាង ៤០០០ នាក់ថែមទៀតផង។

អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី៣០ ខែមិនា ២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។
សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មវិញ លោកអ្នកអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម
https://forms.gle/6ZByjRXMBwyvCLrk6

សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
០៧៧ ៣៨៨ ៥៨៧ / ០១៦ ២៦៨ ៦០០