(ភ្នំពេញ)៖ នៅទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីឈ្មោះថា ដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយពីអតិថិជនទាំងថ្មី ទាំងចាស់។

ការបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយបានចូលមកសាកសួរព័ត៌មាន ក៏ដូចជាមកមើលម៉ូដផ្ទះថ្មីសន្លាងចុងក្រោយបង្អាស់របស់បុរី ប៉េង ហួត និងចូលទស្សនាផ្ទះគំរូដ៏ស្រស់ស្អាត គួរឱ្យចង់រស់នៅ។

កម្មវិធីបើកលក់ជាផ្លូវការនេះមានរយៈពេល ២ថ្ងៃ គឺជាឱកាសដ៏ចំណេញមិនធ្លាប់មានសម្រាប់ដើមឆ្នាំថ្មីនេះ ដោយអតិថិជនដែលកក់ក្នុងថ្ងៃកម្មវិធីនឹងទទួលបានការផ្ដល់ជូនដូចជា៖

*ទិញផ្ទះទទួលបានខុនដូ 1យូនីតភ្លាមៗ
*ទទួលបានឡានអាគុយដ៏ទំនើបសេរ៊ីចុងក្រោយគេភ្លាមៗ
*ផ្តល់ជូនប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះរហូតដល់ USD 5,000
*ព្រមទាំងការបង្វិលកងសំណាងជាមួយកាដូបន្ថែមផ្សេងៗ។

បន្ថែមពីនោះអតិថិជនអាចមានឱកាសទស្សនាផ្ទះគំរូថ្មីក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ផ្ទាល់តែម្ដង ការកម្សាន្តជាមួយសកម្មភាពផ្សេងៗ ការថតរូបស្អាតៗ និងកាដូជាច្រើនផ្សេងទៀត។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចចូលរួមកម្មវិធីដោយសេរីនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងមុខផ្ទះគំរូថ្មីរបស់បុរី ប៉េង ហួត នៅផ្លូវអេកូ ខូលិកសិន (បឹងស្នោ) ឬចុចលើតំណនេះ https://bit.ly/EcoPoliEvent ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 016/017 596 789។ ឱកាសដ៏ពិសេសនេះមានសំរាប់តែ ១ថ្ងៃទៀតប៉ុណ្ណោះសូមរួសរាន់ឡើង៕