(ឡុងដ៏)៖ ខ្សែការពារអង់គ្លេស ២រូបមាន Kyle Walker និង Harry Maguire នឹងត្រូវអវត្តមាននៅជំនួបប៉ះក្រុមប៊ែលហ្ស៊ិក នៅថ្ងៃទី២៦ ខែមីនានេះ ដោយសាបញ្ហារបួសដែលកើតឡើងនៅក្នុងប្រកួតមិត្តភាពអន្តរជាតិ ដែលលេងចាញ់ក្រុមប្រេស៊ីល ១-០, នេះបើតាមប្រភពពីស្ថាប័ន្ធគ្រប់គ្រងបាល់ទាត់អង់គ្លេស FA បានប្រកាស។

ជាមួយគ្នានេះដែរ អ្នកចាំទីបម្រុង Sam Johnstone ក៏ត្រូវបានដកចេញពីការប្រកួតនៅឯកីឡដ្ឋាន Wembley ផងដែរ ខណៈដែលអ្នកចាំទីអាយុក្រោម ២១ឆ្នាំ James Trafford និងខ្សែការពារ Rico Lewis ត្រូវបានអ្នកចាត់ការ Gareth Southgate កោះហៅមកជំនួសវិញ។

តាមរយៈបញ្ហារបួសនេះមានន័យថា ខ្សែការពារស្លាប Walker ដែលជ្រើសមកពីក្លិប Manchester City និង Maguire មកពីក្លិប Manchester United ក្លាយជាកីឡាករចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីប្រធានក្រុម Harry Kane និងខ្សែប្រយុទ្ធ Buyako Saka របស់ក្លិប Arsenal ដែលសុទ្ធជួបបញ្ហារបួស៕

ស្ថាប័ន្ធ FA បានឱ្យដឹងថា រាល់កីឡាករទាំងអស់ដែលជួបបញ្ហារបួសត្រូវបានបញ្ជូនទៅកាន់ក្លិបរបស់ពួកគេដើម្បីធ្វើការវាយតម្លៃនៅបញ្ហារបួស៕