(មៃអាម៉ី)៖ កីឡាករវាយកូនបាល់ទោល Andy Murray បានហាលអាវពីពានរង្វាន់ Miami Open 2024 នៅសហរដ្ឋ អាមេរិក ត្រឹមវគ្គ ៣២នាក់ចុងក្រោយ នៅពេលរងរបួសកជើងក្នុងអំឡុងប្រកួតទល់នឹង Tomas Machac កាលពីរាត្រីថ្ងៃអាទិត្យ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេសខាងលើ បានជួបបញ្ហារបួសកជើងនៅចុងសិតទី៣ ក្នុងប្រកួតដែល Murray បានចាញ់ដោយលទ្ធផល ២-១ នៃលំដាប់ពិន្ទុ ៥-៧ ៧-៥ និង ៧-៦ (៧-៥)។

ក្នុងអំឡុងប្រកួតនោះដែរ បុរសវ័យ ៣៦ឆ្នាំ Murray ក៏ទទួលបានការព្យាបាល និងអនុញ្ញាតឱ្យប្រកួតបន្តទៀតដែរ ក្នុងសិតទី៣ ដោយវាយបានស្មើពិន្ទុ ៥-៥ ទៀត មុនពេលចាញ់ក្នុងការវាយ tie-break នោះ៕