(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរៀ បានរៀបចំពិធីប្រកាសទូតសុច្ឆន្ទៈជាផ្លូវការ ចំពោះព្រះនាងម្ចាស់ នរោត្តម ជេនណា, អ្នកនាង ពេជ្រ សូលីកា, លោក ហ្សូណូ និងលោក ម៉ក់ ឈុនលី ព្រមទាំងមានការរៀបចំ ការប្រគុំតន្ត្រីម៉ូរៀផងដែរ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

លោកឧកញ៉ា សឹង ចាន់វិជ្ជា នាយកប្រតិបត្តិម៉ូរៀ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ម៉ូរៀ កំពុងធ្វើការងារចំនួន២ធំៗ ដែលជាបេសកម្មរបស់ក្រុមហ៊ុន គឺនាំចូលផលិតផល ដែលមានគុណភាព និងសុវត្ថិភាព ហើយធានាថា ផលិតផលទាំងអស់នោះ មានការផ្ដាច់មុននូវរូបមន្ដ ដោយអត់មានក្រុមហ៊ុនដទៃ អាចចម្លង ឬក៏អាចធ្វើបាន។

លោកឧកញ៉ា សឹង ចាន់វិជ្ជា បានបញ្ជាក់ទៀតថា ចំពោះការងារទី២ គឺក្រុមហ៊ុន ម៉ូរៀ ផ្ដល់ជូននូវផលិតផលល្អ និងតម្លៃល្អ ដើម្បីពង្រីកវិសាលភាព របស់ក្រុមហ៊ុនទៅដល់អ្នកប្រើប្រាស់ ទាំងអ្នកមានចំណូលមធ្យម និងអ្នកដែលមានចំណូលខ្ពស់។

បន្ថែមពីនោះទៀត លោកឧកញ៉ា សឹង ចាន់វិជ្ជា បានបញ្ជាក់ថា ម៉ូរៀ ផ្ដោតលើកិច្ចការសំខាន់មួយទៀត គឺកិច្ចការសហការ ជាមួយនឹងគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដើម្បីរៀបចំធ្វើយ៉ាងណា ឲ្យផលិតទាំងអស់ ដែលចែកចាយទៅកាន់បងប្អូនប្រជាពលរដ្ឋ មានស្ដង់ដារត្រឹមត្រូវ។

សូមជម្រាបថា ម៉ូរៀ គឺជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលកូរ៉េសុទ្ធ១០០% ឈានមុខគេ ដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់។

បច្ចុប្បន្ន ម៉ូរៀ កំពុងចរាចរណ៍ លើទីផ្សារអនឡាញ និងតាមបណ្ដាផ្សារគ្រប់ខេត្តក្រុង និងមានលក់នៅតាមបណ្ដាក្រៅប្រទេសមួយចំនួនផងដែរ។ ជាមួយចក្ខុវិស័យ និងបេកកម្មដ៏ខ្លៀវខ្លារបស់ម៉ូរៀ ជឿថា ប្រជាជនកម្ពុជា នឹងកាន់តែមានសម្រស់ស្រស់ស្អាត សុខភាពល្អគ្រប់ៗគ្នា៕