(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤ ដែលមានការប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតជាមួយនឹង ក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៥៖០០ ដល់ម៉ោង៧៖០០ យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ៕