(ភ្នំពេញ)៖ ហិរញ្ញវត្ថុគឺចំណុចដ៏សំខាន់មួយដែលធ្វើឲ្យក្រុមហ៊ុនគ្រប់សណ្ឋានអាចលេចរូបរាងឡើង។ ស្ថាបនិកគ្រប់រូបតែងតែព្យាយាមរិះរកនូវវិធីសាស្រ្តផ្សេងដើម្បីបង្កើននូវប្រាក់ចំណូល និងប្រាក់ចំនេញ របស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែតានតឹងតែងខ្លាំងប៉ុណ្ណាក៏ ដោយ។

ពួកគេក៏បានខិតខំប្រឹងប្រែងរិះរកយុទ្ធសាស្រ្តផ្សេងៗក្នុងការប្រើប្រាស់នូវប្រាក់ចំណូល និងប្រាក់ចំនេញរបស់ពួកគេយអស់លិទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់បំផុតផងដែរ។ សូម្បីតែអង្គការ ក្រៅរដ្ឋាភិបាល ឬអង្គភាពមិនស្វែងរកប្រាក់ចំនេញក៏ពួកគេតែងតែរកវិធីសាស្រ្តក្នុងការប្រើប្រាស់ ហិរញ្ញវត្ថុ ឬលុយជំនួយដែលទទួលបានប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

យ៉ាងណាមិញ ប្រសិនបើពួកគេមានការធ្វេសប្រហែសក្នុងការគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុទាំងអស់ នោះពួកគេនឹងអាចប្រឈមមុខនឹងការខាតបង់រហូតអាចឈានទៅកាន់ការប្រកាសបិទក្រុមហ៊ុន ឬ ស្ថាប័នក៏មាន។ ហេតុដូច្នេះហើយទើប ស្ថាបន័ទាំងអស់ព្យាយាមស្វែងរកនូ វគណនេយ្យករដែលមាន ជំនាញច្បាស់លាស់ក្នុងការកត់ត្រា និង រៀបចំបញ្ជីចំណូលចំណាយរបស់ពួកគេឲ្យមានភាពត្រឹមត្រូវ ហើយមានប្រសិទ្ធភាពខ្ពស់ស្របទៅតាមស្តង់ដារអន្តរជាតិ មកបម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគេ។

ជាក់ស្តែង ACCA គឺជាកម្មវិធីគណនេយ្យ និង ហិរញ្ញវត្ថុអន្តរជាតិមួយដែលត្រូវបានបង្កើតឡើ ងដោយសមាគមគណនេយ្យករជំនាញអន្តរជាតិ ហៅកាត់ថា ACCA (Association of Chartered Certified Accountants) ដែលមានទីតាំងនៅចក្រភពអង់គ្លេស ហើយកម្មវិធីនេះផងដែរក៏ត្រូវ បានទទួលស្គាល់ដោយប្រទេសចំនួន ១៨៣ លើពិភពលោក។ ACCA បានបណ្តុះបណ្តាលសិស្ស និសិ្សតឲ្យមានភាពច្បាស់លាស់ក្នុងការកត់ត្រាបញ្ជីគណនេយ្យ (IASs) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពត្រឹមត្រូវស្របតាមស្តង់ដារ (IFRSs) និងតម្រង់ទិសពួកគេឲ្យក្លាយទៅជាបុគ្គលិកដែល មានវិជ្ជាជីវៈ ក៏ដូចជាសហគ្រិនដ៏វ័យឆ្លាតម្នាក់ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលដែលបញ្ចប់ការសិក្សាកម្មវិធី ACCA នឹងទទួលបាននូវឱកាសការងារ ដ៏ច្រើនសម្បូរបែប ទាំងក្នុងតំបន់ និង លើឆាកអន្តរជាតិ។

បច្ចុប្បន្ននេះ ACCA មានទីស្នាក់ការ និងដៃគូសហការជាមួយបណ្តាប្រទេសជាច្រើននៅទូទាំង ពិភពលោក ដោយឡែកនៅប្រទេសកម្ពុជា វិទ្យាស្ថានខេមអេដ គឺជាដៃគូបណ្តុះបណ្តាលកម្មវិធី ACCA តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ កម្រិតគុណភាពអប់រំកម្រិត ប្លាទីនីមពីសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA នៅចក្រភពអង់គ្លេស។ វិទ្យាស្ថានខេមអេដ បានតាំងចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នូវសេវាអប់រំកម្រិតស្ដង់ដារអន្តរជាតិ និងសម្រិតសម្រាងយ៉ាងល្អិតល្អន់ក្នុងជ្រើសរើសសាស្រ្តាចារ្យជនជាតិដើមដែលមានទាំងគុណវឌ្ឍន៍ បទពិសោធន៍ និងការ ទទួលស្គាល់ជាអន្តរជាតិ ការរៀបចំកម្មវីធីសិក្សាតាមស្តង់ដាអន្តរជាតិ ការសម្របសម្រួលពីសំណាក់ បុគ្គលិករដ្ឋបាល ជាពិសេសការរៀបចំនូវបន្ទប់សិក្សា និងសម្ភារៈបរិក្ខារទំនើបៗជាច្រើន ដើម្បីជាជំនួយ ដល់ការសិក្សារបស់និស្សិត។

ជាលទ្ធផល គ្រប់និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់ជំនាញ នៅវិទ្យាស្ថានខេមអេដ សុទ្ធសឹងតែទទួលបាននូវចំណេះដឹង ជំនាញ វិជ្ជាជីវៈ ទេពកោសល្យ និងបទ ពិសោធន៍ដើម្បីយកទៅអភិវឌ្ឍន៍ការងារ ក្រុមហ៊ុន និងគម្រោងអាជីវកម្មរបស់ខ្លួនយ៉ាងជោគជ័យ រួម ទាំងទទួលបានការទទួលស្គាល់នូវវចំណេះដឹង ជំនាញ វិជ្ជាជីវៈពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិជា ច្រើន និងការទទួលបាននូវជាឱកាសការងារដ៏ច្រើនសំបូរបែបផងដែរ។

ការវិនិយោគលើការសិក្សា និងការអភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយទៅជាធនធានដ៏មានតម្លៃបំផុត សម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងសង្គម គឺជាមិនមែនជាការវិនិយោគបែបរថុយប្រថានដ៏ធ្ងន់ធ្ងរនោះ ទេ ប៉ុន្តែវាជាការវិនិយោគក្នុងបរិបថឈ្នះឈ្នះ ដោយវាបានបង្កើននូវសមត្ថភាព ចំណេះដឹង និងសក្ដានុ ពលខ្លាំងក្លាសម្រាប់ខ្លួនឯងដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារអន្តរជាតិ។

ដូច្នេះហើយសូមចាប់ផ្តើម បង្កើនសម្ថភាពវិជ្ជាជីវៈរបស់អ្នកនៅថ្ងៃនេះជាមួយវិទ្យាស្ថានខេមអេដ។ សម្រាប់ព័ត៌មានបន្ថែមសូម ចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 618 988 ឬ 023 986 522 / 523 / 960 / 961៕