(ភ្នំពេញ)៖​ យុទ្ធនាការបង្ហោះគោមផ្កាយ របស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ​នឹងបំភ្លឺទេសភាពទីក្រុងទូទាំងប្រទេស ជាមួយនឹងការដាក់បង្ហោះគោមរាងផ្កាយដ៏ធំអស្ចារ្យ ដែលជាផ្នែកនៃយុទ្ធនាការលើកកម្ពស់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរំលេចនូវចំណងនៃក្តីស្រឡាញ់ក្នុងគ្រួសារផងដែរ។

ចង្កៀងគោម មាននិមិត្តរូបដ៏ពិសេសមួយក្នុងវប្បធម៌ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដូចទៅនឹងការលេងល្បែងប្រជាប្រិយផ្សេងៗជាច្រើនទៀត ដូចជា ល្បែងលាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងទាញព្រ័ត្រ។ ជាធម្មតា ល្បែងទាំងនេះត្រូវបានប្រជាពលរដ្ឋខ្មែរលេងកម្សាន្ត អមជាមួយនឹងការបំភ្លឺគោមដ៏ចែងចាំងនាពេលរាត្រី ខណៈដែលប្រជាជនខ្មែរមកជួបជុំគ្នាដើម្បីគោរពដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួនតាមរយៈការបំភ្លឺគោម ដែលធ្វើឱ្យកម្មវិធីនេះកាន់តែសប្បាយរីករាយ។ ចង្កៀងគោមនេះ ក៏ជានិមិត្តរូបនៃជ័យជំនះ កម្លាំង សាមគ្គីភាព និងភាពរុងរឿង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គោមចម្រុះពណ៌នឹងបានបង្ហោះលម្អលើផ្ទៃមេឃនាពេលរាត្រី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការតស៊ូ ដែលជាប្រធានបទនៃយុទ្ធនាការរួមរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ដែលមានបំណងនាំយកមកនូវភាពអស្ចារ្យនៃការជួបជុំគ្នាឡើងវិញ លើកទឹកចិត្តដល់យុវជនខ្មែរជំនាន់ក្រោយរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងយ៉ាងពិតប្រាកដ និងរិតចំណងនៃក្តីស្រឡាញ់ជាមួយគ្រួសាររបស់ពួកគេបន្ថែមទៀត។

ដោយចង្កៀងគោមជានិមិត្តសញ្ញាដ៏ពិសេសក្នុងឱកាសឆ្នាំនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បានដាក់បង្ហោះគោមដែលមានរាងដូចផ្កាយ នៅតាមទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ចង្កៀងគោមផ្កាយនេះមានកម្ពស់៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ។ សាធារណជនទាំងអស់ ត្រូវបានអញ្ជើញឱ្យថតរូប ឬថត Selfie ជាមួយនឹងគោមដែលអាចយកទៅបង្ហោះនិងបញ្ចេញមតិលើបណ្ដាញសង្គម ដើម្បីមានឱកាសឈ្នះភេសជ្ជៈកូកា-កូឡា។

យុទ្ធនាការនេះ ធ្វើឡើងដើម្បីបន្តពង្រឹងនិងរិតចំណងទំំនាក់ទំនងចែករំលែក និងបង្កើនបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនកូកា-កូឡា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមរយៈការទទួលទានអាហាររួមគ្នា។

លោក Leonardo Garcia អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ប្រចាំនៅប្រទេសវៀតណាម និងកម្ពុជា បានមានប្រសាសន៍ថា៖ «បុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសនៃឆ្នាំថ្មី ហើយជាពេលវេលាមួយដែលគួរត្រូវបានរំលេច និងលើកកម្ពស់ចំណងទំនាក់ទំនង។ យុទ្ធនាការឆ្នាំនេះ ធ្វើឡើងដើម្បីជំរុញចំណងទំនាក់ទំនងរួមក្នុងគ្រួសារ ទោះបីជាពួកគេប្រារព្ធពិធីនេះខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។ ចង្កៀងគោមផ្កាយទាំងនេះ រំលឹកយើងទាំងអស់គ្នាថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាពេលវេលាដ៏ពិសេស ដែលក្រុមគ្រួសារគួរតែបានជួបជុំគ្នា ជាពិសេសការទទួលទានអាហាររួមគ្នា។

​អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា រាជនី, សេង ហួរ, សាលីនដា និង ហេង វាសនា ដែលល្បីខាងរក្សាចំណងទំនាក់ទំនងជាមួយគ្រួសារ និងមានអ្នកតាមដានរាប់សែននាក់ បានបង្កើតមាតិកាអប់រំជាបន្តបន្ទាប់និយាយអំពីទំនាក់ទំនងរវាងម្តាយ និងគ្រួសាររបស់ពួកគេ។ ដៃគូរបស់ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា និងជាតារារ៉េបដ៏ល្បី លោក វណ្ណដា ក៏នឹងចូលរួមក្នុងយុទ្ធនាការនេះផងដែរ។

យុទ្ធនាការបង្កើតចំណងទំនាក់ទំនងក្នុងគ្រួសាររបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ក៏ដើម្បីជំរុញទំនាក់ទំនង រវាងអ្នកនិងគ្រួសារដែលមិនមានឱកាសបានជួបជុំគ្នានារដូវចូលឆ្នាំខ្មែរនេះផងដែរ។ កូកា-កូឡា ខេមបូឌា យល់ឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួន នឹងមិនមានឱកាសបានជួបជុំចូលឆ្នាំខ្មែរនៅផ្ទះជាមួយគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ កូកា-កូឡា ខេមបូឌា ចង់ឱ្យយុទ្ធនាការមួយនេះរិតចំណងទំនាក់ទំនងក្នុងគ្រួសារ ក៏សម្រាប់អ្នកដែលមិនបានជួបជុំគ្រួសារផ្ទាល់ផងដែរ។
ចង្គៀងគោមរាងផ្កាយរបស់ កូកា-កូឡា ខេមបូឌា អាចឃើញនៅទីតាំងសំខាន់ៗជុំវិញប្រទេសកម្ពុជា ហើយចង្កៀងគោមដែលមានរូបតំណាងក៏លេចឡើងនៅលើកំប៉ុងកូកា-កូឡា និងសំបកវេចខ្ចប់ផងដែរ៕